Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​២​នាក់ ទៅ​តុលាការ​

spot_img

​ខេត្តតាកែវ ៖ ខុសត្រូវ​គ្នា​ពីរ​ម៉ោង​កន្លះ សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាទី និង​អាវុធហត្ថ​ខេត្តតាកែវ ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​២​នាក់ ជាមួយនឹង​វត្ថុតាង​។

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ជនសង្ស័យ​គ្រឿងញៀន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន ដែល​ជនសង្ស័យ​ទី​១ ឈ្មោះ យៃ សុខុម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ (​មុខសញ្ញា​សកម្ម​) ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០​និង​០០​នាទី ដោយ​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​បាទី សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​សាប នៅ​ភូមិ​ខ្សាច់​លុប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន ម្រៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៦​កញ្ចប់ និង​ទូរស័ព្ទ​១​គ្រឿង​ផងដែរ​។​
​ជនសង្ស័យ​ទី​២ ឈ្មោះ ជឹម សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រីប្រសើរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ឃាត់ខ្លួន​វេលា​ម៉ោង​១២​និង​៥០​នាទី ដោយ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ និង​មានការ​សម្របសម្រួល​នីតិវិធី ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង នៅ​ចំណុច​ភូមិ​ស្រីប្រសើរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​។ ដោយឡែក​វត្ថុតាង​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៤​កញ្ចប់​ទម្ងន់ ២៤,១៧​ក្រាម ថ្លឹង​ទាំង​សម្បក ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ម៉ាក AND ចំនួន​១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង (​ម៉ាក​LG:១ និង Samsung:១) កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់កង់​ចំនួន​១​ដើម និង​សម្ភារ​វេច​ខ្ចប់ និង​សម្ភារ​សេព​ថ្នាំញៀន​មួយចំនួន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​ជាមួយនឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖​តាកែវ​

spot_img
×