ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ បានចុះជួបកម្មករកម្មការិនីរោងចក្រញូវស្តារ ដែលធ្វើបាតុកម្មទាមទារប្រាក់បំណាច់ឆ្នាំ ចំនួន ៥ភាគរយ ដែលថៅកែរោងចក្រនេះ មិនផ្តល់ជូនកម្មករ តាមច្បាប់ការងារកន្លងមក។
ជាលទ្ធផល ឯកឧត្តមអភិបាល បានបញ្ជូនមន្ត្រីមន្ទីរពាក់ព័ន្ធ អោយចុះរកដំណោះស្រាយ មានលទ្ធជោគជ័យច្រើន ស្របតាមការសំណូមពរ របស់ក្រុមកម្មកររោងចក្រញូវស្តារ។
ឯកឧត្តម យន្ត មីន បានសន្យានៅចំពោះមុខក្រុមកម្មកររោងចក្រញូវស្តារ រាប់ពាន់ ដោយអះអាងថា នឹងដោះស្រាយសំណូមពរ របស់ក្រុមកម្មករ ដែលបានស្នើរសុំ មិនអោយហួសថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះទេ។
នាឱកាសនេះ ឯកឧត្តម យន្ត មីន ក៏បានស្នើសុំ ដល់កម្មកររោងចក្រញូវស្តារ អោយបញ្ឈប់ការតវ៉ា និងចូលធ្វើវិញ ដោយសន្យាថា នឹងដោះស្រាយមិនអោយផ្តល់សំណងប្រាក់បំណាច់ឆ្នាំ និងបញ្ហាផ្សេងៗ ជូនកម្មការ មិនអោយហួសថ្ងៃបុណ្យចូលឆ្នាំចិននោះទេ។
យ៉ាងនេះក្ដី ក្រុមកម្មករកម្មការិនីមួយចំនួនក៏បានយល់ព្រមចូលធ្វើការវិញ នៅព្រឹកថ្ងៃដដែលនេះ ប៉ុន្តែមួយចំនួនទៀត មិនទាន់ចូលធ្វើការទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ ឃើញមានកម្មករខ្លះ បានព្រមចូលធ្វើការវិញ ហើយក៏មានកម្មករមួយចំនួនទៀត មិនទាន់ចូលធ្វើការនៅឡើយទេ។
ទោះជាបែបនេះក្តី ក្រុមកម្មករ ដែលមិនទាន់យល់ព្រមចូលធ្វើការ ក៏បានបន្តជួបដោះស្រាយវិវាទនេះ ជាមួយ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំតំណាងភាគីរោងចក្រញូវស្តារ ដោយមន្ត្រីមន្ទីរការងារ អះអាងថា នឹងដោះស្រាយសំណូមពរជូនកម្មករ មិនអោយហួសម៉ោង ៤ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨នេះទេ៕ ដែន សីមា