ភ្នំពេញ៖ នៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋមកតវ៉ាដីធ្លី ដែលបាននាំគ្នាមកពីខេត្តព្រះវិហារ ក្នុងករណីជម្លោះជាមួយក្រុមហ៊ុន មេត្រីភាព ដែលកំពុងស្នាក់នៅ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ស្ថិតនៅក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរ មានប្រជាពលរដ្ឋ ចំនួនប្រហែល ៥២នាក់តំណាងឲ្យ ៦០០ គ្រួសារ មកពីភូមិថ្មី ភូមិរស្មី ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព លើផ្ទៃដីសរុប ៣០២៥ ហិកតា ហើយបានមកឈប់ សម្រាកចាំគ្នានៅក្នុង
វត្តស្ទឹងមានជ័យ ដោយប្រើ មធ្យោបាយធ្វើដំណើរ រថយន្តទួរីសចំនួន ២គ្រឿងក្នុងគោលបំណង ទៅដាក់ញត្តិនៅខុទ្ទកាល័យសម្ដេច និង ក្រសួងដែនដី ដើម្បីជួយអន្តរាគមន៍ជូនពួកគាត់ ។
ក្នុងការសម្របសម្រួលជូនបងប្អូន ប្រជាពលរដ្ឋដែរមកពីព្រះវិហារ មានចំនួន ៥២នាក់ តំណាងអោយ ៦០០គ្រួសារ ក៏ទទួលបាន ម៉ាស់សម្រាប់ការពារទបស្កាត់ជំងឺ កូវីដ -១៩ ម្នាក់មួយផងដែរ ៕
ដោយ៖មីដា