Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់​ម្នាក់​បើករថយន្ដ​ស៊េរី​ទំនើប ​ព្រលះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ក្រឡាប់​អូស​ជាង​៦០​ម៉ែ​ត្រ​ រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ សាហាវ​ណាស់ នារី​រូប​ស្រស់​ម្នាក់​ទំនង​ស្រវឹងស្រា​បើករថយន្ដ​ស៊េរី​ទំនើប​ទៅ​ព្រលះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ ចំណែកឯ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ពីមុខ​ខ្ទេច​ទាំងស្រុង​តែម្ដង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១និង០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ន​រោ​ត្ដម ក្បែរ​ស្ដុ​ប​ចំការមន ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក Range Rover ពណ៌​ស ពាក់​ផ្លា ក​លេខ​ភ្នំពេញ​2BJ-4545​បើកបរ​ដោយ​នារី​ម្នាក់​ទំនង​ស្រវឹងស្រា​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​មក​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់​រួមទាំង​ភ្លើង​សញ្ញា​ផងដែរ ចំណែកឯ​រថយន្ដ​ក្រឡាប់​អូស​ជាង​៦០​ម៉េ​ត្រ​បណ្ដាល​ឲ្យ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ពីមុខ​ទាំងស្រុង ចំណែកឯ​ម្ចាស់​រថយន្ដ​បង្ក​វិញ​រងរបួស ភ្លាមៗ​នោះ​ក៏មាន​រថយន្ដ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​តាម​ក្រោយ​ដែល​ស្គាល់គ្នា​បាន​ដឹក​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ខាង​សមត្ថកិច្ច​ចរាចរណ៍​ជំនាញ​ធ្វើការ​វាស់វែង​រថយន្ដ​ដែល​បង្ក​ទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕ ដោយ​៖​ហង់ ភ​ត្រា និង​ហុឹ​ម សា​ម៉េ​ត​


spot_img
×