ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប មានប្រសាសន៍បញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីឲ្យពួក គាត់ងាយ ស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គោលដៅនៃការកំណែទម្រង់របស់យើង គឺយើង បង្ខិតរដ្ឋបាលឲ្យទៅជិតនឹងប្រជាពលរដ្ឋ ហើយរដ្ឋបាលដែលមានសិទ្ធិអំណាច និងមានធនធាន ដើម្បីប្រជាពលរដ្ឋគាត់ងាយសុំសេវាសាធារណៈ និងងាយស្រួលបម្រើប្រជាពលរដ្ឋ»។
សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាលកសាងបាននូវរដ្ឋបាលឯកភាពរួមមួយ ដើម្បី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធខ្ពស់ តាមរយៈមន្ដ្រីជំនាញទាំងអស់នៅតាមមូលដ្ឋានដែល គ.ជ.អ.ប បានប្រគល់ និងផ្ទេរភារកិច្ចដល់ពួកគាត់។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមកនៅសាលាស្រុកមួយចំនួន ធនធានមនុស្សដែលយើងមានភាគច្រើនគឺមានតែផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ដោយឡែកវិស័យដទៃទៀត មិនសូវមាននោះឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរអំណាចទៅឲ្យស្រុក ដើម្បីជ្រើសរើសមន្ដ្រីជំនាញដែលខ្លួនត្រូវការ។
សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាលកសាងបាននូវរដ្ឋបាលឯកភាពរួមមួយ ដើម្បី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធខ្ពស់ តាមរយៈមន្ដ្រីជំនាញទាំងអស់នៅតាមមូលដ្ឋានដែល គ.ជ.អ.ប បានប្រគល់ និងផ្ទេរភារកិច្ចដល់ពួកគាត់។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមកនៅសាលាស្រុកមួយចំនួន ធនធានមនុស្សដែលយើងមានភាគច្រើនគឺមានតែផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ដោយឡែកវិស័យដទៃទៀត មិនសូវមាននោះឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរអំណាចទៅឲ្យស្រុក ដើម្បីជ្រើសរើសមន្ដ្រីជំនាញដែលខ្លួនត្រូវការ៕
ដោយ៖កូឡាប