Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខា​បក្ស​ទីក្រុង​ហូជីមិញ នឹង​ណែនាំ​អោយ​ក្រុមហ៊ុន​១​ពី​វៀតណាម​ដែល​មាន​ជំនាញ​លើ​ការកែឆ្នៃ​សំរាម​នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ លោក​Nguyen Thien Nhan សមាជិក​ការិយាល័យ​នយោបាយ លេខាធិការ​បក្ស និង​ជា​ប្រធាន​ក្រុម​តំណាង​រដ្ឋសភា​ទីក្រុង​ហូជីមិញ សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​សមាជិក​ប្រតិភូ​ចំនួន​២៨​នាក់​ផ្សេង​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​ការងា​រ​រយៈពេល​២​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ចូលជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​មករា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ​ភាគី​ទាំង​២​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​និង​មាន​ផលប្រយោជន៏​ទៅវិញទៅម​ក​រវាង​ទីក្រុង​ទាំង​២​ភ្នំពេញ​.​ហូជីមិញ​ដែល​ជា​ទីក្រុង​សម្ពន្ធ័ភាព​នឹង​គ្នា​ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ន៏​ទីក្រុង និង​ជា​ការ​រិត​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី​នៃ​ទីក្រុង​ទាំង​២​។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា​៖​ជា​សច្ចះ​ធម៌​ប្រវត្តិសាស្ត្រ យើង​មិន​អាច​បំភ្លេច​បាន​នូវ​ការរួមចំណែក​ដ៏​ធំធេង​របស់​កង​ទព័​ស្មគ្រ័ចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួចផុត​ពី​ការកាប់សម្លាប់​ដ៏​ព្រៃផ្សៃ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ក៏​ដូចជា​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សំភា​រះ និង​ស្មារតី​ដល់​រាជធានី​ភ្នំពេញ​ពី​ភាគី​វៀតណាម​ជា​មិត្ត​។​

​លោក​Nguyen Thien Nhan បានលើកឡើង​ពី​បទពិសោធ​ន៏​១​ចំនួន​ក្នុង​ការអភិវឌ្ឍ​ន៏​ទីក្រុង​ហូជីមិញ​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន​យ៉ាងគំហុក​ពី​៣​លាន​នាក់​កាលពី​២០​ឆ្នាំមុន មក​៩​លាន​នាក់​នា​ពេលបច្ចុប្បន្ន ដែល​ធ្វើឲ្យ​ទីក្រុង​ហូជីមិញ ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ពិសេស​បញ្ហា​សំរាម​ដែល​អាជ្ញាធរ​កំពុង​រិះរក​ការដោះស្រាយ​ដើម្បី​បំលែង​កាក​សំណល់​សំរាម​ទាំងនោះ​ឲ្យ​ទៅ​ជា​ឋាម​ពល​អគ្គិសនី​។​លោក​ក៏​បាន​អះអាងថា នឹង​ណែនាំ​ក្រុមហ៊ុន​វៀតណាម​១​ដល់​រាជធានី​ភ្នំពេញ​ដែល​មាន​ជំនាញ​ខាង​កែឆ្នៃ​សំរាម ឲ្យទៅ​ជា​ឋា​ម​ពល​អគ្គិសនី​។​

​លោក​ឃួង ស្រេង បាន​ស្វា​គម​ន៏​ចំពោះ​ការលើកឡើង​ខាងលើ​ស្របពេល​ដែល​រាជធានី​ភ្នំពេញ​មាន​បរិមាណ​សំរាម​ប្រមាណ​៣៨០០​តោន​ក្នុង​១​ថ្ងៃ​។ លោក​អភិបាល​ក៏​បាន​ស្នើសុំ​ឲ្យ​ភាគី​វៀតណាម​ផ្តល់​អាហា​រូប​ករណ៏ដ​ល់​សិស្ស​និស្សិត មន្ត្រីរាជការ​បន្ថែមទៀត​ដើម្បី​បង្កើន​បរិមាណ​ធនធាន​មនុស្ស​សំរាប់​កសាង​ប្រទេស កសាង​រាជធានី​ភ្នំពេញ​។​

​នាឱកា​ស​នោះ​ដែរ ប្រតិភូ​ទីក្រុង​ហូជីមិញ​ក៏បាន​នាំយក​អំណោយ​មាន​កុំព្យូទរ័​ចំនួន​៣០​គ្រឿង​,​ កូនឈើ​គគី​ចំនួន​៥០០​ដើម​,​កូនឈើ​ធ្នង់​ចំនួន​៥០០​ដើម​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​៕​ ដោយ​៖​កូឡាប​

×