បន្ទាយមានជ័យ ៖ ធ្លាយរឿងពលករស៊ីឈ្នួលកាប់ លីឈើគ្រញូងនិងកម្លាំងយោធាប៊ិះបង្ហូរឈាមដណ្តើមឈើគ្រញូង នៅច្រមុះភ្នំដងរែក កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ច្រកមួយរបស់ជួរភ្នំដងរែកម្តុំចំណុចបង្គោលសីម៉ាលេខ២៨ ស្ថិតក្នុងភូមិដងរែក(ធ្នង់)ឃុំ ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។
ប្រភពព៍ត័មានច្បាស់ការណ៍ពីភ្នំដងរែកប្រាប់សារព៍ត័មានថ្ងៃទី២៦មករាថា: មានពលរដ្ឋជាង២០ផ្លាយនាក់ជាមួយកំហឹងក្រេវក្រោធបានចូលទៅតវ៉ា ប្រឈមយាំងប្រទូស្តរាយប៊ិះតែបង្ហូរឈាមជាមួយក្រុមកម្លាំងយោធាប្រដាប់ដោយអាវុធ ដែលគេស្គាល់ថាជាអ្នកចាំស្ទាក់យកផល(តាក់សេ) ជ្រកក្រោមស្លាកឆ្មាំការពារព្រំដែនកម្ពុជា ថៃ ប្រចាំនៅម្តុំបង្គោលព្រំដែនលេខ២៨ ដូចភូមិសាស្ត្រខាងលើ។
អ្នកតវ៉ាគឺជាក្រុមពលរដ្ឋជាសាច់ញាតិនិងពលករម្ចាស់អ្នកកាប់និងលីសែងកំណាត់ឈើគ្រញូងដែលនាំមកពីក្នុងព្រៃឧទ្យានជាតិថៃ ក្នុងខេត្តស្រះកែវនិងខេត្តបូរីរ៉ាំ។
ក្រុមសាច់ញាតិនៃពលករនិយាយថា ៖ “សមាជិកគ្រួសារពួកខ្លួនត្រឡប់ពីដើររើស កំទេចឈើក្រញូង នាងនួនពីព្រំដែន (តាមពិតគឺកាប់ អារនិងលួច)ដើម្បីលក់អោយសិប្បកម្មកែឆ្នៃគ្រឿងសង្ហារឹម ប៉ុន្តែត្រូវក្រុមយោធា១ក្រុម ដែលជាអ្នកចាំស្ទាក់យកផល(តាក់សេ) បានស្ទាក់គម្រាមសម្លុត រកបាញ់ផង ល្បួងលួងផងរិបអូស កំទេចឈើរបស់ពួកគេយកទៅបាត់អស់ ។
ចំណែកមេភូមិដងរែកអោយដឹងថា ៖ ក្រុមម្ខាងជាយោធាគឺមានឈ្មោះ ទី ជាមន្ត្រីយោធា ស័ក្ដិ ២ នៃវរៈសេនាតូច៥០៥ តំបន់ប្រតិបត្តិរសិករងខេត្តបន្ទាយមានជ័យ និងក៏ជាអ្នកចេញមុខទទួលទិញកំណាត់ឈើនិង តាក់សេ ដែលត្រូវជាក្មួយរបស់លោក ភ្លន់ តារា មេបញ្ជាការ និងមានឈ្មោះ ខា ឈ្មោះនី ជាក្រុមដឹកជញ្ជូន។
មុនពេលកើតហេតុ ពលករចំនួន ៦នាក់ បានកាប់ ស្ពាយ កំណាត់ឈើដូចសព្វមួយដង់ ក្នុងម្នាក់ប្រមាណជា១០០គីឡូក្រាម ដើរកាត់តាមប្របព្រំដែន ហើយចូលតាមផ្លូវចំនុចបង្គោលសីមាលេខ ២៨ ឆ្ពោះមកក្នុងភូមិ។
មកដល់ចំនុចកើតហេតុក្រុមយោធាដែលធ្លាប់បានទិញប្រមូលឈើគ្រញូងដូចសព១ដង នោះ បានលួងលោមតថ្លៃទិញ ។
ដោយយល់ឃើញថា ក្រុមនេះជាឈ្មួញធ្លាប់ទិញឈើផង និងជាអ្នកតាត់សេផងនោះ ក្រុមពលករក៍ព្រមលក់អោយ ដោយមិនទាន់បានយកកម្រៃថ្លៃឈើនោះទេ ។
ទាហានបានប្រាប់ថា បងប្អូននាំគ្នាទៅហូបបាយសិនចុះ ។ បាយរួចពួកគេទៅទាកម្រៃដូចធម្មតាតែត្រូវក្រុមនេះ មិនអោយលុយហើយគំរាមជេប្រមាថរហូតដល់ចង់បាញ់សម្លាប់ទៅវិញ។
ក្រុមពលករបានដឹងខ្លួន ហើយចោទថា: ពួកខ្លួនត្រូវបានគេប្លន់ឈើហើយនោះ បានប្ដឹងមេភូមិនិងនាំគ្នាតវ៉ានៅចំនុច ខ្ទមចាំតាក់សេដែលនៅចំងាយមិនឆ្ងាយពីបង្គោលសីមា២៨ និងផ្លូវជាតិលេខ៥៨ ដែលទើបស្ថាបនាថ្មីនោះ។
ប្រភពព៍ត័មានអោយដឹងថា ៖ ក្រោយប្រទូស្តរាយនោះ ក្រុមយោធាកូនចៅលោកភ្លន់ តារា បានដឹកឈើគ្រញូងទាំងនោះចូលទៅទុកបណ្តោះអាសន្ននៅបន្ទាយជួរមុខមួយនៃវរ:សេនាតូចលេខ៥០៥ ខាងកើតភូមិធ្នកឃុំបន្ទាយឆ្មារស្រុកថ្មពួក៕ ដោយ ៖ បន្ទាយ