ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត ឲ្យបានល្អ ដើម្បីលុបបំបាត់ភាពអាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ពិសេស ការលក់ដូរ និងការចតយានយន្ត នៅតាមចិញ្ចើមផ្លូវ។
កាលពីព្រឹកថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត ក្នុងសៀមរាប ខេត្តសៀមរាប។
កិច្ជប្រជុំនេះក៏មានការចូលរួមពី អភិបាលក្រុង ស្នងការរង និងប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។
លោក ទៀ សីហា បានថ្លែងថា ការរៀបចំនៅក្នុងតំបន់នេះ គឺជាគោលដៅមួយ ដើម្បីលុបបំបាត់ភាពអាធិបតេយ្យ ដែលគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស ការលក់ដូរ និងការចតនៅតាមចិញ្ចើមផ្លូវ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ ឲ្យបានល្អប្រសើរ៕ ដោយ៖បញ្ញាស័ក្តិ