Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស ​២​នាក់ ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​និង​គូទ​រថយន្ត​ពីក្រោយ​ បណ្ដាល​ឲ្យ​ស្លាប់​ទាំង ​២​នាក់​

spot_img

​ភ្នំពេញ​៖​បុរស ២ នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​រេ​ចង្កូត​ទៅបុក​ជាមួយនឹង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ដែល​ចត​ចោល​នៅតាម​បណ្ដោយ​ផ្លូវ​ បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ទាំង​ ២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 11 និង 20 នាទី ថ្ងៃអាទិត្យ​ទី 21 ខែមិថុនា​ឆ្នាំ 2020 នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ដែល​ចត​ចោល​ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​ពាក់​ផ្លាកលេខ កំពង់ចាម 3A79 79​។​

​រីឯ​ម៉ូតូ​ជនរងគ្រោះ ឌ្រី​ម​សង់​សេ​125 ពាក់​ផ្លាកលេខ​ភ្នំពេញ 1 ID 30 28​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដែល​ពាក់​ផ្លាកលេខ​កំពង់ចាម 3A 79 79 ឈប់​ចុះទៅ​បទ​ជើង​តូច ស្រាប់តែ​ភ្លាម​នោះគេ​ឃើញ​បុរស ២ នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​125 ធ្វើដំណើរ​ទិសដៅ​ពី​លិច​មក​កើត​ល្បឿន​យ៉ាង​លឿន​ហើយ​គេច​ពី​ខាងមុខ​រថយន្ត​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដែល​ចត​ចោល​នៅតាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​បោក​និង​ថ្នល់​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់​នៅក្នុង​ថ្លុកឈាម​( បុរស​២​នាក់ មិនទាន់​ស្គាល់ឈ្មោះ​និង​អត្តសញ្ញាណ​ច្បាស់)​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​មកដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ដើម្បី​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​រីឯ​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ដោយ​៖​សា​ម៉េ​ត​

 

spot_img
×