Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ជាមួយនឹង​រុឺ​ម៉ក​ដឹក​ទឹកកក​ពេញទំហឹង​ បណ្ដាល​ឲ្យ​ដួល​បោក​ស្លាប់​បាត់បង់​ភ្លាមៗ​

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ សេ ១២៥​បញ្ច្រាសទិស​គ្នា​ទៅបុក​ជាមួយនឹង​រ៉ឺម៉ក​ដឹក​ទឹក​ក​ពេញទំហឹងបណ្ដាល​​ឲ្យ​បោក​ក្បាល​ស្លាប់បាត់​បង់ជីវិត​ភ្លាម​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 2 និង 25 នាទី​ឈានចូល​ថ្ងៃទី 22 ខែមិថុនា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ក្នុងភូមិ​ច្រាំង​ចំរេះ​ទី 2 សង្កាត់​ច្រាំង​ចំរេះ​ទី 2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​សព បុរស​ខាងលើ​មិនទាន់​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ឌ្រី​ម​សង់​សេ​125 ដែល ពាក់​ផ្លាកលេខ ភ្នំពេញ 1 CB 86 08 ធ្វើដំណើ​ទិសដៅ​ពី​ជើង​មក​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រ៉ឺម៉ក​ដឹក​ទឹកកក​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ពី​ត្បូង មក​ជើង​បញ្ច្រាសទិស​គ្នា​មកដល់​ចំណុចកើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​ខ្ទាត​ទៅខាង​ផ្លូវ​ហើយក៏​ស្លាប់​បាត់ទៅ​ ​ហើយ​ភ្លាម​នោះ​ដែ​ម្ចាស់​រុឺ​ម៉ក​ក៏​បើក​រុឺ​ម៉ក​យកទៅ​ទុកចោល​ហើយ​ម្ចាស់​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​មកដល់​រួច​ក៏​ទាក់ទង​យក​ម៉ូតូ​និង​រុឺ​ម៉ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

​សព ជនរងគ្រោះ​យកទៅ​តម្កល់ទុក​នៅ​វត្ត​រង់ចាំ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕​ ដោយ​៖ សា​ម៉េ​ត​

 

spot_img
×