ឆ្នាំជូត ៖ រាសីស្រុតចុះ ។ មានប្រផ្នូលពុំល្អក្នុងការងារ។ ពេលខ្លះអ្នកធ្វើកិច្ចការដោយប្រើអារម្មណ៍ច្រើនពេក ធ្វើឲ្យការងារពុំទទួលបានលទ្ធផលល្អ។ គប្បីមានការផ្លាស់ប្តូរ ឥរិយាបថការងារ ដើម្បីស្តារយកការខាតបង់។ ការចាយវាយពុំគប្បីតម្រូវតាមចិត្តចង់។ ទោះយ៉ាងណា អ្នកអាចស្ងប់ចិត្តត្បិតគ្រួសារមានសភាពល្អពុំមានផលរមាស់អ្វី។ អ្នកជួយយកអាសា ឆ្នាំវក , ម្សាញ់, រកា៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ងាយជួបអ្នកជួយឧបត្ថម្ភក្នុងការងារ ធ្វើឲ្យអ្នកអាចសម្រេចភារកិច្ចមុនផែនការ។ អ្នករកស៊ីដែលមានដៃគូល្អកន្លងមក អាចប្រែក្លាយជាដៃគូយូរអង្វែងបាន។ គប្បីប្រយ័ត្នព្រោះលុយកាក់អាចនាំឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តភក្តិ ហេតុនេះត្រូវរើសពាក្យនិយាយត្រង់ៗ តាមគោលការណ៍ព្រមព្រៀងមុននោះ។ អ្នកជួយចរ ថោះ កុរ៕
ឆ្នាំខាល ៖ រាសីធ្លាក់ចុះ។ ធ្វើអ្វីក៏ជួបឧបសគ្គ ងាយកើតជម្លោះ។ គប្បីរក្សាអារម្មណ៍នឹងនរ ស្តាប់យោបល់អ្នកទៃ វានឹងជួយអ្នកមានដំណោះស្រាយប្រសើរបាន។ ហិរញ្ញវត្ថុស្ថិរភាពអាចមានកំណើន ជាហេតុធ្វើឲ្យធូរស្រាលអារម្មណ៍ខ្លះៗ។ គ្រួសារក៏នាំឲ្យអ្នកមានស្មារតីធូស្រាលដែរ។ អ្នកជួយយកអាសា ឆ្នាំរកា មមែ ចរ៕
ឆ្នាំថោះ ៖ រាសីល្អ ។ អ្នកបានសម្រាកពេញលេញពុំមានអ្វីរំខាន។ ចំណូលស្ថិរភាព តែពុំគួរចាយវាយខ្ជះខ្ជាយទេ។ ត្រូវប្រយ័ត្នប្រយែងបញ្ហាក្នុងគ្រួសារ ចៀសវាងពាក្យពេចន៍បង្ករកាំរកូស។ អ្នកជួយអាសា ឆ្នាំកុរ ចរ មមែ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ អ្នកមានឱកាសច្រើនសម្រាប់ចាប់យក បង្កើនចំណូល។ អារម្មណ៍ការងារល្អ ប៉ុន្តែប្រយ័ត្នមានការភ័ន្តច្រឡំក្នុងរឿងមនោសញ្ចេតនា នាំរឿងពុំល្អយូរអង្វែង។ អ្នកជួយយកអាសា ឆ្នាំវក រកា ចរ៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ វាជាថ្ងៃ ម្សាញ់-វក គួបផ្សំឡើងធ្វើឲ្យអ្នកឆ្នាំម្សាញ់ មានភ័ព្វសំណាងច្រើន។ មានអ្នកជួយឲ្យការងាររលូនល្អ។ អ្នកមានទ្រព្យសំណាង ចូលដោយពុំដឹងមុន។ ប៉ុន្តែត្រូវប្រយ័ត្នលើទំនាក់ទំនង កុំជឿអ្នកដទៃ ហួសហេតុ។ គប្បីប្រយ័ត្នក្នុងការដាក់ទុនរកស៊ីផ្សងព្រេង។ អ្នកពុំសូវរីករាយព្រោះមានភាពរកាំរកូសក្នុងគ្រួសារ។ អ្នកជួយយកអាសា ឆ្នាំថោះ រកា វក៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ អ្នកនឹងជួបអ្នកជួយយកអាសា ក្នុងការងារទទួលបានកិត្តិយស ទំនុកចិត្ត។ ថ្ងៃនេះ អ្នកទទួលបានព័ត៌ល្អពីបញ្ហាហិរញ្ញវត្ថុ។ ថែទាំសុខភាព និងសម្រាកឲ្យបានច្រើន។ គប្បីបង្កភាពរីករាយក្នុងគ្រួសារ។ អ្នកជួយយកអាសា ឆ្នាំខាល ចរ ថោះ៕
ឆ្នាំមមែ ៖ រាសីល្អ។ ការងារមានភាពរីកចម្រើន ជួបនឹងមនុស្សល្អបង្កបានជាផែនការអនាគតប្រសើរខ្លាំង។ ប្រទះរឿងរីករាយច្រើនក្នុងគ្រួសារ។ អ្នកជួយយកអាសា ឆ្នាំមមី កុរ ថោះ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ មានជំហានលូតលាស់ថ្មីក្នុងការងារ ដែលអ្នកអាចច្រូតកាត់ផលនាអនាគត។ អ្នកអាចរៀបចំផែនការថ្មីសម្រាប់ការងារអាជីវកម្ម គ្រាន់តែត្រូវគិតគូរគ្រប់ជ្រុងជ្រោយ។ ប្រយ័ត្នកើតជម្លោះ ពុំនឹកស្មានដល់។ អ្នកជួយយកអាសា ឆ្នាំជូត រកា រោង៕
ឆ្នាំរកា ៖ រាសីធ្លាក់ចុះ។ កុំស្រមើស្រមៃច្រើនពេក ពិសេសក្នុងមនោសញ្ចេតនា។ អ្នកមានព័ត៌មានរីករាយច្រើន ប៉ុន្តែលទ្ធផលនឹងទទួលបាន ទាល់តែអ្នកប្រឹងប្រែងឲ្យមែនទែន។ អ្នកជួយយកអាសា ឆ្នាំម្សាញ់ ឆ្លូវ រោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារល្អ ចំណូលក៏ច្រើនមានអ្នកចង្អុលប្រាប់ ធ្វើឲ្យមានឱកាសរកចំណូលថ្មីទៀត។ មនោសញ្ចេតធូរស្រាល គ្រួសាររីករាយ។ អ្នកជួយយកអាសា ឆ្នាំវក ខាល មមី៕
ឆ្នាំកុរ ៖ រាសីធ្លាក់ចុះ។ ងាយជួបរឿងស៊យ អ្នកត្រូវរងសម្ពាធការងារច្រើន។ ប៉ុន្តែទោះបី របរសំខាន់ពុំចាំចំណូលក្តី តែរបរបន្ទាប់បន្សំបែរជាជួបរឿងល្អអាចនាំចំណូលគួរសម។ មនោសញ្ចេតនា អាចមានរឿងរកាំរកូសដោយសារការលូកដៃរបស់អ្នកដទៃ ហើយប្រសិនបើអ្នកមិនរក្សាស្មារតីនឹងនរនោះអាចបង្កជារឿងរ៉ាវគ្មានប្រយោជន៍។ គប្បីសាងមនោសញ្ចេតនា ផ្អែកលើជំនឿលើមនុស្សដែលយើងស្រលាញ់។ អ្នកជួយយកអាសា ឆ្នាំជូត ផ្លូវ មមែ៕