Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាំង​ទូទាំងប្រទេស មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ទទួល​ការផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាំង​ទូទាំងប្រទេស​នៃ​គណបក្ស​នៅ​សាល​មហា​ស្រប​ទីស្នាក់ការ​គណបក្ស​កាលពី​ថ្ងៃទី​២៦-២៧​មករា​២០១៨ ។​

លោក អន ស៊ុំ ,​លោក អ៊ុង អឿន ជា​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​តំណាង​លោក កែ គឹមយ៉ាន លោក សួន បវរ ប្រធាន​និង លោក អ៊ុំ រាត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​នូវ​ពី​ធី​ផ្សព្វផ្សាយ​នោះ​កាលពី​ថ្ងៃទី​២៦​មករា ។ សារសំខាន់​ដែល​ត្រូវ​ផ្សព្វផ្សាយ សំខាន់​ទី​១​គឺ​ខ្លឹមសារ​សង្ខេប​របស់​សេចក្តី​សម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​កណប​ក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដំណើរការ​៣​ថ្ងៃ ពីថ្ងៃ​ទី​១៩-២១​មករា​ឆ្នាំ​២០១៨ កន្លងមក ដែលមាន​៧​ចំណុច ។​

ទី​១ ពិភាក្សា​និង​អនុម័ត​នូវ​របាយការណ៍​នយោបាយ​សហ​តី​ពី​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ​២០១៧ ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨ ។​ទី​២ អនុម័ត​ជា​ឯក​ច្ឆ័​ន​នុង​ប្រកាសជូន​ជនរួមជាតិ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង​និង​ការពារ​មាតុភូមិ​កម្ពុជា​ឆ្នាំ​២០១៨-២០២៣ ដោយ​ផ្អែ​ល​លើ​សមិទ្ធផល​សម្រេចបាន​ក្នុង​រយ​:​ពេល​៣៩​ឆ្នាំ​មកនេះ​។ ទី​៣ គោលដៅ​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​គណបក្ស​អោយស្រប​នឹង​សំណូមពរ​នៃ​សភាពការណ៍​និង​ភារកិច្ច​នា​ដំណាក់កាល​ថ្មី ក្នុងនោះ​មហាសន្និបាត​បាន​កែសម្រួល​រចនាសម្ព័ន្ធ​នៃ​គណកម្មាធិការ​កណ្តាល​ពី​ចំនួន​៥៤៥​រូប​ដល់ ៨៦៥​រូប​។ ទី​៤ មាគ៌ា​នៃ​ជ័យជម្នះ​និង​ដំណើរ​ទៅមុខទៀត គណបក្ស​ចងចាំ​និង​ចារឹក​ទុកជា​រៀងរហូត​នូវ​ពលិកម្ម សា្មរ​តី​លះបង់ និង​ចូលរួម​ដ៏​ធំធេង​របស់​សមាជិក សមាជិកា​គណបក្ស យុ​ទ​ហ​ធ​ជន នារី​ស្នេហា​ជាតិ​និង​ជនរួមជាតិ​គ្រប់ទិសទី​ក្នុង​បុព្វហេតុ​ជាតិ ហើយ​គាំទ្រ​ជា​ឯក​ច្ឆ័​ន​ចំពោះ​បេក្ខភាព សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​ទៀត​។ និង​សម្តែង​ការគោរព​ចំពោះ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ស្នូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​នៃ​ប្រជាជន​កម្ពុជា​។​

ទី​៥ រក្សា​ខ្ជាប់​នូវ​គោលជំហរ​ដ៏​មុតមាំ​ក្នុង​ការពារជាតិ​និង​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​អោយ​កាន់តែ​រឹងមាំ​។ ក្នុងនោះ​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ធានា​អោយ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​និតិ​កាល​ទី​៤ នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ អោយ​លក្ខណ​:​សេរី ត្រឹមត្រូវ​និង​យុ​ត​ហ​តិ​ធ​ម៍​។ ទី​៦- សូម​សម្តែង​ការគោរព​និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី​ដែល​បានផ្តល់​ជំនឿ​ជឿជាក់​និង​ការគាំទ្រ​ដ៏​រឹងមាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ទី​៧ សូម​អំពាវនាវ​ដល់គ​ណ​បក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក មន្ត្រី​និង​សមាជិក សមាជិកា​គណបក្ស​គ្រប់រូប​សូម​ប្រកាន់ខ្ជាប់​ស្មារតី​ថែ​រ្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​រឹងមាំ​និង​ខិតខំ​អនុវត្ត​រាល់​ទិសដៅ ភារកិច្ច​ដែល​មហាសន្និបាត​បានលើកឡើង​អោយ​សម្រេច ឆ្លើយ​សំណូមពរ​របស់​ប្រជាជន​។​

លុះដល់​ថ្ងៃទី​២៧ មករា វ កែ គឹមយ៉ាន សមាជិក​អចិន្ត្រយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​គណកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​បិទ​ពិធី​ផ្សព្វផ្សាយ​នោះ ដោយ​លើកឡើង​ពី​តួនាទី ភារកិច្ច​បន្ទាន់ បន្តបន្ទាប់​ចំពោះមុខ​និង​ទៅខាង​មុខ​របស់​មន្ត្រី​ក្រុមការងារ​គណបក្ស​ចុះជួយ​គ្រប់​ថ្នាក់ មន្ត្រី​គណបក្ស​មូលដ្ឋាន​និង​សមាជិក​គណបក្ស​ថា​ត្រូវតែ​អនុវត្ត​អោយបាន​សម្រេច​ជោគជ័យ​ក្នុង​ប្រៀប​ឈ្នះ​របស់ខ្លួន​៕ ដោយ ៖ បន្ទាយ​

×