Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ ឃុំខ្លួន​ជនបង្ក​ម្នាក់ ដែល​បើករថយន្ត​ឡិច​ស៊ី RX400h បុក​សមត្ថកិច្ច

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនបង្ក​ម្នាក់ ដែល​បើករថយន្ត​ឡិច​ស៊ី RX400h បុក​សមត្ថកិច្ច។

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២ រសៀល ជនបង្ក​ដែល​បើករថយន្ត​ឡិច​ស៊ី RX400h បុក​សមត្ថកិច្ច ត្រូវបាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រៀបចំ​សំណុំ​ឯកសារ និង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ករណី​បុរស​ម្នាក់​ឈ្មោះ ពុធ មនោ​រម្យ ដែល​មិនបាន​ស្តាប់​ការណែនាំ​របស់​ប៉ូលិស​ចរាចរណ៍ នៅ​ម្តុំ​ការដ្ឋាន​កំពុង​សាងសង់​ផ្លូវ​នៅ​រង្វង់​មូល​ចោមចៅ និង​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ដែល​បង្ក​ឲ្យ​មន្ត្រី​ចរាចរណ៍​ម្នា​ក់ដួល ជាពិសេស​ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ បានបង្ហាញ​ឲ្យ​ឃើញថា ជនបង្ក​នេះ បាន​ប្រើប្រាស់​ផ្លាកលេខ​មិន​ត្រឹមត្រូវ ដោយ​យក​ផ្លាកលេខ​រថយន្ត​ផ្សេង​មក​ពាក់​លើ​រថយន្ត​រប​ស់​ខ្លួន ។​

​ជនបង្ក​នេះ ត្រូវបាន​ចោទប្រកាន់​លើ​ចំណុច​៣​ផ្សេងគ្នា ទី​១ គឺ ការរារាំង​សមត្ថកិច្ច ពេល​កំពុងតែ​អនុវត្ត​ការងារ ទី​២ គឺ​ការប្រើប្រាស់​ផ្លាកលេខ​ក្លែងក្លាយ (​យក​ផ្លាកលេខ​រថយន្ត​ផ្សេង​មក​ពាក់ ) ទី​៣ បើក​រត់គេច​ពី​កន្លែងកើតហេតុ ក្នុង​គោលបំណង​គេចវេស ពី​ការទទួលខុសត្រូវ​៕

​ដោយ​៖​កូ​ឡាប​

×