Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ជំងឺ​កូ​វី​-១៩ ធ្វើ​ឲ្យ​ស្ថានភាព​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ខេត្តសៀមរាប​មាន​សភាព​ស្ងប់ស្ងាត់​

​សៀមរាប​៖ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ ពិសេស​បងប្អូន​ប្រតិបត្តិ​ករ និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ព្រមទាំង​បានធ្វើឱ្យ​ខេត្តសៀមរាប ក្នុងនោះ​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ធ្លាប់តែ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ បែរ​ជាមាន​ភាពស្ងប់ស្ងាត់​។​

​មានប្រសាសន៍​នៅ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​សាលា​ខេត្តសៀមរាប នា ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ​ឯកឧត្តម បាន​ថ្លែងថា ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៣៨៤.៣១៨​នាក់ ថយចុះ -៦០,៥១​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ។​

ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា កន្លងមក ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ពិសេស​មានការ​ចង្អុល​បង្ហាញ​ជាប្រចាំ​ពី​ក្រសួងទេសចរណ៍ និង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ផ្នែក​ឯកជន និង​មានការ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​នានា ព្រមទាំង​មានការ​ចូលរួមចំណែក​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​មានការ​អភិវឌ្ឍ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយបាន​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើងថា ដោយ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល សំខាន់​ការចង្អុលបង្ហាញ​ជាប្រចាំ​របស់​ក្រសួងទេសចរណ៍ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន និង មានការ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ ពិសេស​ការចូលរួមចំណែក​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ក៏ដូចជា ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត មានការ​អភិវឌ្ឍន៍ និង បានរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ទៀតផង ។ ឯកឧត្តម ក៏បាន​គូសបញ្ជាក់ថា ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ផលប៉ះពាល់​នៃ វិបត្តិ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋ សំខាន់​បងប្អូន​ប្រតិបត្តិ​ករ និង អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​បានធ្វើ​ឲ្យ​ខេត្តសៀមរាប ពិសេស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ធ្លាប់តែ​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ យ៉ាងច្រើន​កុះករ បែ​ក្លាយជា​ភាពស្ងប់ស្ងាត់​ទៅវិញ​។

​ឯកឧត្តម​បន្តទៀតថា អាជ្ញាធរខេត្ត​បាន​ខិតខំ​កែលម្អ​សោភ័ណភាព​ក្រុង ដោយ​ផ្តោតទៅលើ​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ជំរុញ​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មី ប្រកបដោយ​ការច្នៃប្រឌិត ស្របតាម​និន្នាការ​នៃ​ការអភិវឌ្ឍ ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដោយ​កំណត់​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ និង ពង្រឹង​ការគ្រប់គ្រង អភិវឌ្ឍន៍ គោលដៅ​ទេសចរណ៍​សៀមរាប​អង្គរ និង ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ បង្កើន​ប្រសិទ្ធភាព​ការងារ សំដៅ​ធ្វើ​ឲ្យ​ផលិតផល​ទេសចរ និង សេវាកម្ម​ទេសចរ​មានគុណ​ភាព បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ខេត្តសៀមរាប​ប្រែក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រកបដោយ​គុណភាព ៕ ដោយ​៖​កូ​ឡាប​

×