Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​បើក​បុក​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់ តែ​ធ្លាក់​ផ្លាកលេខ ភ្នំពេញ​1L-8836 នៅ​កន្លែងកើតហេតុ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ អាសូរ​ណាស់ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​បុក​បណ្ដាល​ឲ្យ​អូស​ប្រហែល​១០​ម៉ែត្រ​ បោក​ក្បាល​​ស្លាប់ ចំណែកឯ​រថយន្ដ​បង្ក​បើក​គេចខ្លួន​បាត់ស្រមោល​ដោយ​ធ្លាក់​កាង​រថយន្ដ​និង​ផ្លាកលេខ​នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​ប​ណ្ដោ​ល​ផ្លូវ​២៤០ កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​ភេទ​ប្រុស​( ស្លាប់​)​មិនមាន​អត្តសញ្ញាណ​នោះទេ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​គេ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សង់​ឌ្រី​ម​ស៊េរី​២០២០ មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ចាម 1X-8816 ដែល​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ដ​មិន​ចាំ​ម៉ាក​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៤០​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ពេលនោះ​ក៏បាន​បើក​បុក​ម៉ូតូ​ចំ​ពី​ចំហៀង​ពេល​ទំហឹង​បណ្ដាល​ឲ្យ​អូស​ប្រហែល​១០​ម៉ែត្រ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​រថយន្ដ​បាន​ធ្លាក់​កាង​និង​ផ្លាកលេខ​នៅ​កន្លែងកើតហេតុ ភ្នំពេញ​1L-8836​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​យកទៅ​តម្កល់ទុក​ក្នុង​វត្ត​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ​ភ​ត្រា និង​សា​ម៉េ​ត​


spot_img
×