Friday, February 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ាក Range Rover ជ្រុល​ចងកូត​ទៅបុក​និង​រ៉ឺម៉ក​ដឹក​បន្លែ​ខ្ទាត​ទៅ​ប៉ះ​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​ម៉ាក​Range Rover មួយគ្រឿង​បាន​បួង​ចង្កូត​ជ្រុល​ទៅបុក​នឹង​រ៉ឺម៉ក​ដឹក​បន្លែ ខ្ទាត​ទៅ​ប៉ះ​និង​ស្ត្រី​ម្នាក់​អង្គុយ​លក់​បន្លែ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​រួច​បម្រុង និង​បើក​រត់គេច​ចេញពី​កន្លែង​តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ ឃើញ​តាម​ឃាត់​បាន​រួច​ប្រគល់ជូន​សម​ត្ត​កិច្ច​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ គាត់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover មួយគ្រឿង​ពណ៌​ស លាយ​ខ្មៅ​ដែល​ពាក់​លេខ​ភ្នំពេញ 2BF-1768 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​បួង​ចង្កូត មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​រ៉ឺម៉ក​ដឹក​បន្លែ​មួយគ្រឿង ចត​នៅ​និង​ផ្លូវ​រួច​ក៏​ជ្រុល​ទៅបុក និង​ស្ត្រី​ម្នាក់ទៀត​កំពុង​អង្គុយ​លក់​បន្លែ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់មក​សាច់ញាតិ​បានមក​ដល់​ហើយ​យក​ស្ត្រី​ខាងលើ យកទៅ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​។ ចំណែក​រថយន្ត​បង្ក​មិនបាន​ឈប់​នៅនឹងកន្លែង​កើតហេតុ ទទួលខុសត្រូវ​នោះទេ បាន​ព្យាយាម​បើក​ចេញពី​កន្លែងកើតហេតុ​រួច​ប្រុង​បើក​រត់ តែ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ ក៏បាន​នាំគ្នា​ដេញ​ឃាត់​ជាប់​ទាំង​រថយន្ត និង​តែ​កុង​ទុក​ប្រគល់ជូន​សមត្ថកិច្ច​មូល​ដ្ឋា​ន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​បាន​ចុះ​មកដល់ និង​បងប្រុស​របស់​ជនរងគ្រោះ និង​ជនបង្ក​នៅ​កន្លែងកើតហេតុ និង​ធ្វើការ​សម្រុះសម្រួល​ចុងក្រោយ​សង​ជា​សំណង ៥០០$ បញ្ចប់រឿង​នៅ​និង​កន្លែង​កើត​ហេ​ត​៕
​ដោយ​៖ សា​ម៉េ​ត​និង ភក្ត្រា​


spot_img
×