ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការប្រតិកម្មខ្លាំង ចំពោះបងប្អូនជា ប្រជាការពារមួយក្តាប់តូច ដែលតែងតែយកឯកសណ្ឋានកងកម្លាំងនគរបាលជាតិ យកមកស្លៀកមិនត្រឹមត្រូវ ដែលធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស នគរបាលជាតិ ជាពិសេស នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនេះតែម្តង។ នេះបើតាមការផ្សាយព័ត៌មានក្នុងផេកហ្វេសប៊ុកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា លោកបានឲ្យមន្ត្រីក្រោមឱវាទខ្លួនចុះទៅធ្វើការណែនាំជាច្រើនដង តែនៅតែឃើញមាន ពួកគាត់លួចយកឯកសណ្ឋាននគរបាលជាតិមកស្លៀកដោយពុំត្រឹមត្រូវសោះ។ ដូច្នេះលោកឧត្តមសេនីយ៍ស្នងការដោយយល់ឃើញថា ពួកគាត់មួយចំនួននោះចាស់ៗដែរហើយ ទើបសូមអំពាវនាវឲ្យឈប់បន្តការធ្វើបែបនេះទៀត៕
ដោយ៖កូឡាប