Friday, February 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជា​អ្នក​ដឹកជញ្ជូន​អីវ៉ាន់ គ្រាន់តែ​ឃាត់​មិន​ឲ្យ​វាយ​គ្នា​សោះ ស្រាប់តែ​គេ​ហក់​វាយ​បណ្ដាល​ឲ្យ​ខៀវ​ភ្នែក​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ករណី​ហិង្សា​ទាស់សម្ដី​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់ ជា​អ្នក​ដឹកជញ្ជូន​អីវ៉ាន់​ខៀវ​ភ្នែក បន្ទាត់​ពី​ចូល​ជួយ​ឃាត់​គេ ត្រូវគេ​វាយ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​ភ្នែ​ង​ស្ដុក​នា​ងគ​ង្ហី​ង ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​អូរ​ប្ញ​ស្សី​ទី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនបង្ក​ជា​ម្នាក់ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ដោយមាន​បក្ខពួក​គ្នា​២​នាក់ និង​គាត់​ធ្លាប់​ស្គាល់គ្នា ដោយបាន​ទិញ​ស្រា​បៀរ​មួយ​យួរ​យកមក​ផឹក ស្រាប់តែ​មិនទាន់បាន​ផឹក​ជាមួយគ្នា​ផង បាន​ទាស់សម្ដី​គ្នា ដោយ​ជនរងគ្រោះ​ឃើញ​ហេតុការណ៍​បែបនេះ ក៏បាន​ចូលទៅ​ឃាត់ និង​ទាត់​កំប៉ុង​ស្រា​បៀរ ស្រាប់​បុរស​ម្នាក់​ជា​ម្នាក់​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ហក់​វាយ​បណ្ដាល​ឲ្យ​ខៀវ​ភ្នែក​ម្ខាង ពេលនោះ​ក៏មាន​គ្នា​ជនរងគ្រោះ​២​នាក់ បានមក​ដល់ ខណៈនោះ​ជនបង្ក​បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​អស់​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏បាន​ចុះ​មកដល់​ចំណុច​កើត បានធ្វើ​ការសាកសួរ ទៅ​លើក​ភាគី​ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​


spot_img
×