Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប្រជា​ការពារ ពាក់​ឯកសណ្ឋាន​នគរ​បាល​ជាតិ ដើរ​ដាក់​ខ្នោះ​រថយន្ត​តាក់ស៊ី​តាម​អំពើ​ចិត្ត ត្រូវ​សម្តេច​ក្រឡាហោម និង​អគ្គស្នងការ​នគរបាល​ជាតិ ស្តីបន្ទោស​

​សៀមរាប ៖ បែកធ្លាយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តសៀមរាប និង​ស្នងការរង​ទទួល​ផែន​សណ្តា​ប់ធា្ន​ប់ ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ដើរ​សម្លុត និង​ចុះ​ចាក់សោ​រថយន្ត​តាក់ស៊ី​នៅ​កែង​ចុង​កៅស៊ូ ខេត្តសៀមរាប ដែល​ចត​លើ​ហ្គា​រ៉ា​ស់​សាំង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​អាជីវ​កម្ម​របស់​បងប្អូន​អ្នករកស៊ី​រត់​រថយន្ត​តាក់ស៊ី​។ វីដេអូ​ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម​នេះ ត្រូវបាន​ចែកចាយ​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្រុម​រថយន្ដ​តាក់ស៊ី​មួយចំនួន​តូច​ទាំងនេះ គឺ​ពួកគាត់​ពុំ​ព្រម​ចូលចាប់​ភ្ញៀ​ង និង​ដាក់​ភ្ញៀវ​នៅក្នុង​បេន​តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត​ឡើយ ពួកគាត់​តែងតែ​យក​កន្លែង​ស្ថានីយ​ប្រេង ឬ​ភោជនីយដ្ឋាន និង​ទីតាំង​ជួសជុល​រថយន្ត ធ្វើជា​ជម្រក​ដើម្បី​ជា​លេស ក្នុងការ​ចាប់​ម៉ូយ​នៅតាម​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​បាត់បង់​សណ្តាប់​សាធារណៈ ក៏ដូចជា​សោភ័ណភាព​ក្រុង​សៀមរាប​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានចេញ​លិខិត​សុំទោស​ចំពោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​
​និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ករណី​ដែល​ខ្ញុំបាទ​បាន​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ (​ដោយ​ឲ្យ​ពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ​) ចុះ​ប្រតិបត្តិការ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ និង​ភាន់ច្រឡំ មកលើ​កងកម្លាំង​នគរបាលជាតិ ខ្ញុំបាទ​គោរព​ជម្រាបជូន​ថា បច្ចុប្បន្ននេះ ខ្ញុំបាទ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ហៅ​បុគ្គល​នេះ មក​អប់រំ​ណែនាំ​រួចរាល់​ហើយ ។​
​សូម​គោរព​អរគុណ និង​អរគុណ​

​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​លើកឡើងថា ដើម្បី​ចៀសវាង​ការយល់ច្រឡំ​របស់​មហា​ជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម facebook ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ធ្វើការ​បកស្រាយ​ថា យើងខ្ញុំ​សូម​បដិសេធ​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ និង​ខ្លឹមសារ​អត្ថាធិប្បាយ​ចោទប្រកាន់​កម្លាំង​សមត្ថកិច្ច​នគរបាល យក​សោ​ចាក់​កង់ឡាន​របស់​ភ្ញៀវ​ចូលទៅ​ចាក់​សាំង​នៅ​ហ្គា​រ៉ា​ស់​សាំង​នោះ​។​

​សកម្មភាព​នោះ គឺ​កម្លាំងចម្រុះ​សហការ​ជាមួយ​ប្រជា​ការពារ បាន​យក​សោ​ចាក់​កង់​រថយន្ដ​តាក់ស៊ី ដែល​ពួកគាត់​គេចវេស ដោយ​មិន​ព្រម​ចូល​បេន តាម​សេចក្តីណែនាំ​របស់​សាលាខេត្ត​លេខ ០០១.១៩ ស​ណន ចុះ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ ស្តីពី​ការធ្វើ​ចរាចរណ៍​របស់​យានយន្ត​គ្រប់​ប្រភេទ និង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បរិស្ថាន អនាម័យ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​មាន​សិទ្ធិ​សម្រេច​ទទួលយក​កិច្ចសហការ របស់​ក្រុមការងារ​ប្រជា​ការពារ ជាមួយ​កងកម្លាំង​នគរបាលជាតិ ដើម្បី​អនុវត្ត​បទបញ្ជា និង​សេចក្តីណែនាំ របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត សំដៅ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ទឹកដី​ខេត្ត​-​ក្រុង​សៀមរាប​។​

​សូមបញ្ជាក់​ជូន​ថា កន្លងមក​ក្រុម​រថយន្ដ​តាក់ស៊ី​មួយចំនួន​តូច​ទាំងនេះ គឺ​ពួកគាត់​ពុំ​ព្រម​ចូលចាប់​ភ្ញៀ​ង និង​ដាក់​ភ្ញៀវ​នៅក្នុង​បេន​តាម​ការណែនាំ របស់​អាជ្ញាធរខេត្ត​ឡើយ ពួកគាត់​តែងតែ​យក​កន្លែង​ស្ថានីយ​ប្រេង ឬ​ភោជនីយដ្ឋាន និង​ទីតាំង​ជួសជុល​រថយន្ត ធ្វើជា​ជម្រក​ដើម្បី​ជា​លេស​ក្នុង​ការចាប់​ម៉ូយ នៅតាម​ដងផ្លូវ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​បាត់បង់​សណ្តាប់​សាធារណៈ ក៏ដូចជា​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប មានពេលខ្លះ​ធ្វើ​ឲ្យ​បាត់​សម្ភារ​របស់​ភ្ញៀវ​ទៀតផង ។ ជាក់ស្តែង គឺ​ដូច​ករណី​ខាងលើនេះ គី​គាត់​យក​ឡាន​ទៅ​ចត​នៅ​ហ្គា​រ៉ា​ស់​សាំង ហើយ​ពួកគាត់​ចេញមក​ចាប់​ម៉ូយ​យ៉ាង​អាណាធិបតេយ្យ នៅលើ​ដងផ្លូវ ទោះ​យើង​ខិតខំ​ណែនាំ​ពួកគាត់​យ៉ាងណា ក៏​គាត់​មិន​ព្រមស្តាប់ និង​ហៅ​គាត់​ទៅ​ណែនាំ​ក៏​មិន​ព្រមទៅ ទើប​កម្លាំងចម្រុះ​យើង​សម្រេចចិត្ត​យក​សោ​ទៅ​ចាក់​កង់ឡាន​។​

​សូម​សាធារណជន និង​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​កុំ​មានការ​យល់ច្រឡំ និង​សូមកុំ​មានការ​បកស្រាយ​បំ​ភ្លើ​ស​ពី​ការពិត ជេរប្រមាថ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​។​

​បើតាម ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Lee Kangsrey កាលពី​ថ្ងៃទី​២៣​មិថុនា​២០២០​នេះ​ថា
​ករណី​បែកធ្លាយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តសៀមរាប និង​ស្នងការរង​ទទួល​ផែន​សណ្តា​ប់ធា្ន​ប់ រើស​កម្លាំងប្រដាប់អាវុធ តាម​អំពើ​ចិត្ត​ឲ្យ​ដើរ​សម្លុត និង ចុះ​ចាក់សោ​ឡាន​តាក់ស៊ី​នៅ​កែង​ចុង​កៅស៊ូ ខេត្តសៀមរាប ៕
ដោយ​៖​កូ​ឡាប​

×