Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​អាសូរ​ណាស់! ស្ដ្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ ​ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​បុក​ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​ ត្រូវ​រថយន្ដ​ដែល​មិន​ចាំ​ម៉ាក​បើក​បុក​បណ្ដាល​ឲ្យ​ក្បាល​បោក​នឹង​ថ្នល់ជាតិ​ ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​រថយន្ដ​បង្ក​បើក​រត់គេច​បាត់ស្រមោល​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ត្រូវ​និង​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​កង​អាវុធហត្ថ​ផ្ទៃ​ប្រទេស តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​ទឹកកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ស្ដ្រីជន​រងគ្រោះ​មិន​ស្គាល់​អត្ត​ញ្ញាណ ភិនភាគ​អាយុ​ប្រហែល​២៥​ឆ្នាំ កម្ពស់​ប្រហែល​១​ម៉ែត្រ​៦០ ពាក់អាវ​យឺត​ខោ​យឺត ពណ៌​លឿង សម្បុរ​ខ្មៅ​ស្រអែម​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ស្ដ្រី​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ម្ខាង​ទៀត តែ​មិនបាន​ទៅដល់​ផង​ក៏ត្រូវ​រថយន្ដ​ដែល​មិន​ចាំ​ម៉ាក​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ដោយ​ពេលនោះ​មាន​ភ្លៀង​ផង​ក៏​បុក​ចំ​ពេញទំហឹង​បណ្ដាល​ខ្ទាត​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​បន្សល់ទុក​ក​ព្ចា​ក់​រថយន្ដ​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ចុះ​មកដល់​ច​ណុ​ច​កើតហេតុ​ធ្វើការ​វាស់វែង​សព​និង​បានធ្វើ​កំណត់ហេតុ​រួច ឲ្យ​រថយន្ដ​សាមុយ​ដឹក​ទៅ​តម្កល់ទុក​ឯ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួល​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​ភ​ត្រា​និង សា​ម៉េ​ត​


spot_img
×