Sunday, March 26, 2023

សាហាវ ជនជាតិ​ចិន​ម្នាក់​បើករថយន្ដ​ពន្លះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ក្នុង​បរិវេន​កោះ​ពេជ្រ​បណ្ដាល​ឲ្យ​រង​កា​ខូចខាត​ខ្ទេច​រថយន្ដ​ទាំងស្រុង​… (វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ដ​ពន្លះ​ក្បាល​នាគ​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ក្នុង​បរិវេន​កោះ​ពេជ្រ បណ្ដាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​រថយន្ដ​ទាំងស្រុង​តែម្ដង​និង​រងរបួស​កៃ​កុង​គាប​ជាប់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ត្រូ​ង​ចំណុច​ត្រង់ចំណុច​ស្ពាន​ឥ​ន្ធ​នូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​មនុ​ពេល​កើតហេតុ​គាត់​រថយន្ដ​ទំនើប​មួយគ្រឿង​ម៉ាក​ស្តារ​រិច ពណ៌​ខ្មៅ​ពាក់​ផ្លា ក​លេខ​ភ្នំពេញ ​2AZ-3557 បើកបរ​ដោយ​ជនជាតិ​ចិន​សង្ស័យ​ស្រវឹងស្រា​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ​បាន​បង្ហោះ​រថយន្ដ​ទៅបុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ក្នុង​បរិវេន​ផ្លូវ​កោះ​ពេជ្រ បាក់​អស់​ចំនួន​២​កង់​និង​ប្រេះ​ទ្រូងផ្លូវ​ប្រហែល​១៥​ម៉ែត្រ ចំណែក​រថយន្ដ​ខ្ទាត​ក្រឡាប់​ជាង​២០​ម៉ែត្ រ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​តែម្ដង​។​

​ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច​ចុះទៅ​ដល់​ចំណុច​កេី​ត​ហេតុ​ធ្វេី​ការវាស់វែង​យក​រថយន្ត​ដែល​បង្ក​ឲ្យ​យកទៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕ ​ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​


×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២