Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​ពោះធំម្នាក់​ ​មិនដឹងថា​មាន​វិបត្តិ​អ្វី​បាន​លោត​ពីលើ​អគារ​ជាន់​ទី ​៦ ទើរ​នៅជាន់​ទី​ ៣​ បណ្ដាល​ឲ្យ​ស្លាប់​មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ (វីដេអូ)

spot_img

ភ្នំពេញ ​៖ ស្ដ្រី​ពោះធំ​បី​ខែម្នាក់​​មិនដឹង​មាន​វិបត្ដិ​អ្វី​នោះទេ​ បានសម្រេច​ចិត្ត​លោត​ពីលើ​អគារ​ជាន់​ទី​៦ ​ធ្លាក់​ទើរ​មកជា​ន់ទី​៣ បណ្ដាល​ឲ្យ​ស្លាប់​។ ហេតុការណ៍​នេះ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ ២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតមុន​ពេល​កើតហេតុ​គេ​ឃើញ​ក្រុមគ្រួសារ​ស្ដ្រី​ខាងលើ​មានការ​ជួបជុំគ្នា បាន​ប្រហែល​មួយសន្ទុះ​ក្រោយមក​ក៏​ស្ដ្រី​ខាងលើ​មិនដឹង​មានរឿង​អ្វី​បាន​លោត​ពីលើ​អគារ​ជាន់​ទី​៦ មក​ទើរ​នៅជាន់​ទី​៣ បណ្ដាល​ឲ្យ​ស្លាប់​មុនបញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ចុះ​មកដល់​ចំណុចកើតហេតុ​បានធ្វើ​ការទាក់ទង​ខាង​ជំនាញ​កោសល្យវិច័យ​រួច​ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​ ភក្ត្រា​និង​សា​ម៉េ​ត

spot_img
×