ភ្នំពេញ៖ អាណិតឪពុកម្ដាយណាស់ កូនទើបតែចេញពីមណ្ឌលកែប្រែមិនបានប៉ន្មានថ្ងៃផងបានគាំងដូងស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអធ័ម។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ត្រូវថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៨៥ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះរស់ ចាន់ផាដារ៉ា អាយុ៣៥ ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ ។
បើយោងតាមប្រភពព័ត៌មានពីម្ដាយបុរសខាងលើដែលស្លាប់ បានប្រាប់ឲ្យដឹងថាកូនរបស់គាត់ បានប្រើប្រាស់គ្រឿងញៀនតាំងពីនៅរៀនមកម្លេះគាត់តែងតែងប្រដៅទូន្មានប្រាប់តែកូនរបស់គាត់មិនដែលស្ដាប់ឡើយ គាត់បានសម្រេចចិត្តឲ្យសមត្ថកិច្ចចាប់ខ្លួនចូលមណ្ឌលកែប្រែដើម្បីឲ្យក្លាយខ្លួនជាមនុស្សល្អនឹងគេ តែនៅ ពេលដែលចេញមកវិញបានធ្វើឲ្យគ្រួសាររិតតែពិបាកគាត់ក៏ឲ្យសមត្ថកិច្ចចាប់ខ្លួនសាជាថ្មីដាក់ចូលមណ្ឌលជាច្រើនលើកច្រើនសា លុះមកដល់ថ្ងៃចេញពីមណ្ឌលកែប្រែនៅខេត្តតាកែវមកវិញបានប្រហែលមួយអាទិត្យ បាត់ពីផ្ទះមួយថ្ងៃមកវិញក៏បានដេកស្លាប់នៅក្នុងផ្ទះខ្លួនឯងមិនដឹងមូលហេតុដោយសង្ស័យគាំងបេះដូង ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងបងប្អូនដោយឃើញដូចច្នេះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ទីតាំងខាងលើទាក់ទងខាងសមត្ថកិច្ចមន្ដ្រីកោសល្យវិច័យធ្វើតាមជំនាញ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ភត្រា និងសាម៉េត