កំពង់ស្ពឺ ÷ ស្នងស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គ្រឿងញៀន បំផ្លាញអនាគត ..! ជនសង្ស័យ ៤នាក់ត្រូវបានកំលាំងផ្នែកគ្រឿងញៀនស្រាវជ្រាវបង្ក្រាបរួមជាមួយវត្ថុតាងថ្នាំញៀនបញ្ជូនទៅតុលាការចាត់ការកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីប្រេីប្រាស់ ជួយដូរចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀន នៃអធិការដ្ឋានស្រុកសំរោងទង ប្រតិបត្ដិការបង្ក្រាប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង២៥នាទី នៅចំណុច ភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មុខសញ្ញាសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១)-ឈ្មោះ យីម ចន្ថន ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិថ្មី សង្តាត់កណ្តោលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ២)-ឈ្មោះ ម៉ន ចន្ថន ភេទប្រុស អាយុ២២ឆ្នាំ រស់នូវភូមិថ្មីសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពងស្ពឺ ៣)-ឈ្មោះ ពូក មាស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ក្រោយសាកសួរ សមត្ថកិច្ចឈានទៅធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀត ឈ្មោះ សុត រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិអណ្ដូងស្លា ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកផ្ដល់ថ្នាំ ។
តាមការបញ្ជាក់ពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការស្រុក ថា ក្នុងប្រតិបត្ដិការសមត្ថកិច្ច បានធ្វេីការចាប់យកវត្ថុតាង និងដកហូតបានគ្រឿងញៀន ចំនួន ២១កញ្ចប់ , ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង ម៉ាកគុប (ចាស់)។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងថ្នាំញៀន និងសម្ភារពាក់ព័ន្ធ ផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ដ ដេីម្បីចំណាត់ការបន្ត ៕ ដោយ៖កូឡាប