Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា កំពុង​ចរចា​ខ្ចី​ថវិកា​ចំនួន ២៥០​លាន​ដុល្លារ ពី​ធនាគារ AIIB

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា កម្ពុជា​កំពុង​ចរចា​ខ្ចីលុយ​ចំនួន ២៥០​លាន​ដុល្លារ​ពី​ធនាគារ​វិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ហៅ​កាត់​ថា (AIIB) ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម​ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងពេល​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិភាព នៅ ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ ២០២០​។​

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) បានប្រកាស​ពី​ផែន​ការជួយ​ស្តារឡើងវិញ​នូវ​វិបត្តិ​សេដ្ឋកិច្ច ដែល​កើតឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​មេរោគ​រាតត្បាត​សកល​កូ​រ៉ូ​ណាវី​រុស ចំនួន​៥​ពាន់​លាន​ដុល្លារ​។​

​ធនាគារ (AIIB) បាន​ផ្តោតជាសំខាន់​លើ​ការគាំទ្រ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​។ វា​ត្រូវបាន​ស្នើឡើង​ដោយ​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០១៣ ហើយ​បានចាប់ផ្តើម​ក្នុង​ពិធី​មួយ​នៅ ទីក្រុង​ប៉េកាំង​កាល ពី​ខែតុលា ឆ្នាំ ២០១៤​។ ប្រទេស​កម្ពុជា រួម​ជាមួយនឹង​សមាជិក​ស្ថាបនិក​ផ្សេងទៀត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៅ​ថ្ងៃទី ២៩​ខែ មិថុនា ឆ្នាំ ២០១៥ នៅក្នុង​ទីក្រុង ប៉េកាំង​។​

​សូមជម្រាបថា សម្តេច​តេ​ជោ បាន​លើកឡើងថា ដៃគូ​សហប្រតិបត្តិការ​សំខាន់ៗ ដែល​បាន​ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា កន្លងមក មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ចិន ជប៉ុន សហភាព​អឺរ៉ុប និង​សាធារណរដ្ឋ​កូរ៉េ​ជាដើម​៕
​ដោយ​៖CEN

×