Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន​និង​ក្រសួងសុខាភិបាល ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីអំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​វិស័យ​សុខាភិបាល​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមិថុនា នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​ក្រសួងសុខាភិបាល​និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ត្រូវបាន​រៀបចំ​ឡើងជា​ផ្លូវ​ការដែល​ក្នុងនោះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹងដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ដំណោះស្រាយ ICT ជាច្រើន​ទៀត​នៅក្នុង​វិស័យ​សុខាភិបាល​។​

​ពិធី​នេះ​រៀបចំឡើង​ក្រោម​អធិបតីភាព​របស់ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ្នកតំណាង​ជាច្រើនរូប​ទៀត​រវាង​ភាគី​ទាំងពីរ​។
​អនុស្សរណៈ​យោគយល់​នេះ​មាន​គោលបំណង​បើកឱកាស​និង​សក្តានុពល​ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី នៃ​បច្ចេកវិទ្យា​សុខាភិបាល HealthTech ឆ្ពោះទៅរក​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា ដែល​លើកកម្ពស់​ការចែក​ចាយ​ធនធាន​វេជ្ជសាស្ត្រ​ឲ្យ​ស្មើគ្នា និង​កែលម្អ​សេវា​សុខភាព​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​។​
​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រសួងសុខាភិបាល​បាន​យល់ព្រម​ដាក់ពង្រាយ វិសាលភាព​ការងារ​ជាក់លាក់​ដូចជា ការដាក់ឱ្យ​ប្រើប្រាស់​នូវ ប្រព័ន្ធ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​តាម​អន​ឡាញ ដែលជា​ការតភ្ជាប់រ​វា​ង​រដ្ឋាភិបាល​និង​ក្រសួង​
​សុខាភិបាល​ជាមួយ​ប្រជាជន​លើ​ការផ្តល់​ដំបូន្មាន អំពី​ការថែទាំ​សុខភាព​និង​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​ជំងឺ​នៅ​ទូទាំងប្រទេស​។​
​ការអនុវត្ត​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អ៊ីនធឺណិត និង​ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រេ​ន​សម្រាប់ ២៥ រាជធានី – ខេត្ត ដើម្បី​ដំណើរការ​ប្រព័ន្ធ​ថែទាំ​សុខភាព​ពី​ចម្ងាយ ដោយ​រលូន​និង​ល្បឿន​លឿន​។ ការអនុវត្ត​ប្រព័ន្ធ TeleHealth System និង​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ផ្សេងៗ​ទៀត​ដើម្បី​បំពាក់​ជូន​ប្រជាជន​នូវ​ចំណេះដឹង​អំពី​វិធានការ ការថែទាំ​សុខភាព​និង​វិធាន​ការការពារ​ជំងឺ​ទូទៅ​។
​ការដាក់​ពង្រាយ​លេខ​ទូរ​សព្ទ័​បន្ទាន់​សំរាប់ ២៥ រាជធានី – ខេត្ត​ដើម្បី​ភ្ជាប់​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ជាមួយ​ប្រជាជន​ដែលមាន​តម្រូវការ​។
​សហប្រតិបត្តិ​ការបង្កើត​លេខ​កូដ​ខ្លី​សម្រាប់​ទទួល​មូលនិធិ​ដែលមាន​ភាពងាយស្រួល ដូចជា​ក្នុងស្ថានភាព​នៃ​ជំងឺ​រាតត្បាត Covid-19 ឬ​ជំងឺ​ផ្សេងៗ​ទៀត​។ ការផ្តល់ជូន​នេះ​មិនត្រូវ​បានកំណត់​ចំពោះ​សេវាកម្ម​ដំណោះស្រាយ​ឌីជីថល​ផ្សេងៗ​ទៀតឡើយ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា​៖ “​ជាមួយនឹង​ទស្សនៈ​របស់​យើង​ក្នុងនាម​ជា​ប្រតិបត្តិ​ករ អ្នក​យកចិត្តទុកដាក់ – និង​ច្នៃប្រឌិត​ខ្ពស់​” ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​ផងដែរ​។

​ជា​ឧទាហរណ៍ លោក​ថា ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត Covid-19 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ជាមួយ​
​រដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ និង​ប្រជាជន​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 ជាមួយនឹង​សកម្មភាព​ជាច្រើន​រួមមាន ការឧបត្ថម្ភ​មូលនិធិ​ជំងឺ Covid-19, ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រេ​ន​, អ៊ិន​ធឺ​ណិ​ត​ឥតគិតថ្លៃ -​ល​-​។ ជាមួយនឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​យើង​រំពឹងទុក​ថា​ថា មិត្ត​ហ្វូ​ន​នឹង​បន្ត​ការប្រើប្រាស់​បច្ចេកវិទ្យា​និង​ដំណោះស្រាយ​អាយ​ស៊ី​ធី ដើម្បី​ពង្រឹង​ប្រតិបត្តិការ​និង​ប្រសិទ្ធភាព​របស់​ក្រសួងសុខាភិបាល​និង​នាំ​ប្រជាជន​ឆ្ពោះទៅរក​ជីវិត​ប្រសើរឡើង​ជាង​មុន​”​។​
​លោក​បាន​បន្ថែមទៀតថា​៖«​មិត្ត​ហ្វូ​ន​មាន​ទំនុក​ចិត្តជា​ប្រតិបត្តិ​ករ​មានកំណត់​មួយ ដែល​អាចអនុវត្ត​លើ​គម្រោង​នេះ​បាន ដោយសារតែ​បទពិសោធន៍​របស់ខ្លួន​ដែល​បានដាក់​ពង្រាយ​គម្រោង​ទាំងនេះ​នៅក្នុង​ប្រទេស​ចំនួន ១០ ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក​រួចជាស្រេច និង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ស្ថានីយ៍​អង់​តែ​ន​ជាង ១១.០០០ ស្ថានីយ៍ ខ្សែកាប ២៣.០០០ គីឡូ​ម៉ែត​ដែល​គ្របដណ្តប់​លើ​តំបន់​លំនៅដ្ឋាន​ទាំងអស់​។
​មិត្ត​ហ្វូ​ន​ក៏​ជា​អ្នកត្រួសត្រាយ​ក្នុង​ការនាំយក​បច្ចេកវិទ្យា​ទៅគ្រប់​អង្គភាព អាជីវកម្ម ក្រុមគ្រួសារ និង​អ្នក​រាល់គ្នា​ផងដែរ​។ ដោយ​ផ្តើម​ពី​បច្ចេកវិទ្យា 3G, 4G ទៅ 5G និង FTTx Ultra-Wide Fiber Cable ទីក្រុង​ឆ្លាត​វៃ ដំណោះស្រាយ​រដ្ឋាភិបាល​អេឡិចត្រូនិក បំលាស់ប្តូរ​ឌីជីថល​សម្រាប់​អាជីវកម្ម សហគមន៍ និង​សង្គម​ទាំងមូល​”​។
​ជាការ​ឆ្លើយតប​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​សុខាភិបាល​ក្នុងកំឡុងពេល​ជំងឺ Covid-19 រាតត្បាត និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។
​លោកជំទាវ​បានដាក់​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដើម្បី​អនុវត្ត​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​ដំណោះស្រាយ ICT ដោយ​ជោគជ័យ​សម្រាប់​ក្រសួងសុខាភិបាល​ជាពិសេស និង​សម្រាប់​ប្រទេស​កម្ពុ​ជាទូទៅ​។ លើសពីនេះ​លោកជំទាវ​រំពឹងថា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បន្ត​ផ្តល់​ដំណោះស្រាយ​កាន់តែច្រើន​ថែមទៀត​ដើម្បី​អនុវត្ត​នាពេល​អនាគត​៕
​ដោយ​៖CEN


spot_img
×