Friday, February 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​ស្ត្រី​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់​នៅក្នុង​បន្ទប់​ជួល​

spot_img

​ភ្នំពេញ​÷ ស្ត្រី​ម្នាក់​វ័យ​អាយុ​៤១ ឆ្នាំ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ រស់នៅ​ជិត​បន្ទប់​ជាប់ៗ​គ្នា​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ២០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្តិ​ត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ស្រី​ខាងលើ​មានឈ្មោះ ខយ លឿយ អាយុ​៤១ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានកូន ៣ នាក់ ប្រុស​ម្នាក់ និង​ស្រី​២​នាក់ មាន​ស្រុកកំណើត នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បច្ចុប្បន្ន ស្ត្រី​ឈ្មោះ ខយ លឿយ រស់នៅក្នុង​បន្ទប់​ជួល​មាន​គ្នា​បីនាក់ នៅ​ជិត​រោងចក្រ ឃ្យូ អឹម អាយ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​រាល់ថ្ងៃ​ស្ត្រី​មានឈ្មោះ ខយ លឿយ​គាត់​បាន​ក្រោក​ពី​ព្រលឹម​រាល់ថ្ងៃ ដើម្បី​ទៅ​បំពេញការងា​ជា​កម្មករ​រោងចក្រ ស្រាប់តែ​ពេលព្រឹក​មិញ​នេះ​ប្រហែល​ម៉ោង ៦ ព្រឹក​មិត្តភក្តិ នៅ​បន្ទប់​ជាមួយ​បាន​ហៅ​ឲ្យ​ក្រោក​ទៅធ្វើ​ការ ស្រាប់តែ​ស្ត្រី​ខាងលើ​បាន​ប្រាប់ថា​ថ្ងៃ​នឹង​ខ្ញុំ​អត់​ស្រួលខ្លួន​អត់​បាន​ទៅ​ទេ​។​

​ស្រាប់តែ​ឮសូរ​អញ្ចឹង​ពួកគាត់​ក៏បាន​នាំគ្នា​ទៅធ្វើ​ការបាត់​ទៅ​នៅតែ​ស្ត្រី ឈ្មោះ ខយ លឿយ​នៅ​ម្នាក់ឯង លុះ​ប្រហែល​ម៉ោង​ជិត ប្រាំបី​យប់​ពួកគាត់​នាំគ្នា​មកដល់​បន្ទប់​វិញ​ក៏​គោះទ្វារ​៤ ទៅ ៥ ដង​មិនឃើញ​បើក​ស្រាប់តែ​ពួកគាត់​ក៏មាន​ការ​ឆ្ងល់ ម៉េច​បាន​មិន​តប​គោះទ្វារ​ច្រើនដង​ហើយ​។​
​រួច​បាននាំគ្នា​ហែក​បង្អួច​មើលទៅ​ឃើញ​ស្ត្រី​ខាងលើ​រឹងខ្លួន​ស្លាប់​បាត់ទៅហើយ​។​

​ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មកដល់ និង បាន​ទាក់ទង​ខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​
​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​
​ស្រុកកំណើត​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ប្រពៃណី​៕​

ដោយ​៖ ភក្ត្រា និង​សា​មេ​ត​

spot_img
×