ភ្នំពេញ÷រថយន្តព្រូសមួយគ្រឿងបើកជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ២ និង ៥ នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ទី ៣០ ខែមិថុនា ឆ្នាំ ២០២០។
ករណីដែលកើតហេតុខាងលើមិនបង្កឲ្យមានរបួសទេ គឺរងការខូចខាតតែរថយន្ត។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BC 38 01 ធ្វើដំណើទិសដៅពីកើតបម្រុងបត់មកត្បូងល្បឿន យ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏បួងចង្កូតជ្រុល ទៅបុកនឹងបង្គោលភ្លើងមួយដើមនៅតាមបណ្តោយផ្លូវ ២០១១ កែង នឹងផ្លូវ សម្តេចជាសុីម ពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាកព្រូសផុងពីខាងមុខ ទាំងស្រុង និងបែកពោងសុវត្ថិ ភាពទាំងពីរ រីឯម្ចាស់រថយន្តសំណាងមែន មិនមានរងរបួសស្នាមគ្រាន់តែរងការខូចខាតតែរថយន្តប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចក៏ទាក់ទងខាងជំនាញចរាចរណ៍ក្រុង ដើម្បីស្ទូចយករថយន្តមួយគ្រឿងនេះ ទៅរក្សាទុករង់ចាំដំណោះស្រាយនៅពេលក្រោយ៕
ដោយ៖សាមេត និង ភក្ត្រា