តាមនោះ ទូរទឹកកកដែលរៀបចំថ្មីលើយន្តហោះពិសេស របស់ប្រធានាធិបតីអាមេរិក អាចរក្សាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រធានាធិបតីអាមេរិក និងមនុស្ស ៥០នាក់ ទៀតបរិភោគបាន ៣សប្តាហ៍។
តាមកាសែត The Guardian បានចុះផ្សាយព័ត៌មានថា រដ្ឋការត្រាំទើបចុះកិច្ចសន្យាតម្លៃ ២៤លានដុល្លារជាមួយ Boeing ដើម្បីផ្លាស់ប្តូរប្រព័ន្ធបង្កកស្បៀងអាហារពីលើយន្តហោះរបស់ប្រធានាធិបតីអាមេរិក។
នេះជាប្រព័ន្ធ ២ ក្នុងចំណោមប្រព័ន្ធបង្កកស្បៀងអាហារទាំង ៥ លើ Air Force One មានសមត្ថភាពស្តុបទុកស្បៀងអាហារគ្រប់គ្រាន់ សម្រាប់របបហូបចុក ស្តង់ដារទាហានអាមេរិក ៣០០០នាក់។ ដោយឡែកចំពោះ ទូរទឹកកក ២ ដែលផ្លាស់ប្តូរនោះ គឺអាចចិញ្ចឹមប្រធានាធិបតីអាមេរិក និងសហការី ៥០រូប ក្នុងរយៈពេល ៣សប្តាហ៍បាន៕ សូយន