Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ​និង​ក្រសួង​សាធារណការ ប្រជុំ​ដោះស្រាយ​ហូរ​នីតិវិធី​រួម ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ​បើ​ល​កិច្ចប្រជុំ​ពិភាក្សា​លើ​លំហូរ​នីតិវិធី​រួម​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​កាត់បន្ថយ​ពេលវេលា​ទទួល​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​។​

​ស្ថាប័ន​ទាំងពីរ​បាន​ប្រជុំ​ពិនិត្យ និង​កែសម្រួល​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី “​បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​” ក្រោម​អធិបតីភាព ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ដោយមាន​ការចូលរួម​ពី នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​លំហូរ​នីតិវិធី​ក្នុងការ​ផ្តល់ សេវា​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​រួមគ្នា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។

​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ បានធ្វើ​ឡើង ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ដាក់ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុងពេល​តែមួយ នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​បាន​លឿន​រហ័ស ក្រោម​គំនិត​ផ្តួចផ្តើម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែល​ស្របតាម​គោលនយោបាយ​កំណែទម្រង់​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​រាជរដ្ឋាភិបាល ៕
​ដោយ​៖CEN

×