Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា ជ្រុល​ទៅបុក​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ​៖​បុរស់​ពី​នាក់​បាន​ឌុប​គ្នា​ចេញ​មកពី​ធ្វើការ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មុខ​ក្លឹប​វាយ​កូន​ហ្គោល ក៏​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ម្នាក់ រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​វិមាន ឈ្នះ​ឈ្នះ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២ និង​៣៥ នាទី​ថ្ងៃ​អង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ ពុ​ទ្ធី អាយុ ២២ ឆ្នាំ មុខរបរ​ធ្វើ​កូនជាង ដាក់លូ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង (​នៅ​លីវ​)​។ រីឯ​នាក់​រងរបួស​មា​ន​ឈ្មោះ ចក់​រ៉ា​ស៊ីន អាយុ ២០​ឆ្នាំ ជាង​មាន​មុខរបរ កូនជាង​ដាក់លូ​ដូចគ្នា​
​មាន​ស្រុកកំណើត និង​ភូមិ​ឃុំ​ជាមួយគ្នា បច្ចុប្បន្ន ស្នាក់នៅ​ម្តុំ​បឹង​តា​មោក ជិត​កន្លែងធ្វើការ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់ ដែល​ពាក់​ផ្លាកលេខ កណ្តាល 2A 9358 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើ​ចេញពី ក្លឹប វាយ​កូន​ហ្គោល រ៉ូយ៉ាល់ ភ្នំពេញ​កម្ពុជា ក្នុងទិសដៅ​ពី​លិច​មក កើត​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ គេ​ឃើញ​ម៉ូតូ​ទ្រី​ម សង់​ពណ៌​ខ្មៅ សេ ១២៥ ជិះ​គ្នា​ពីរ​នាក់ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1FV 9071 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏​វាក់ អើ​ជាមួយនឹង​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពី ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ធា​ន​មកដល់ រួច​ក៏​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះ​ពិនិត្យ និង​វាស់វែង រួច​សរសេរ​លិខិត​ប្រគល់​សព​ជូន​រថយន្ត​សា​ម៉ុ​យ​យកទៅ​តម្កល់ទុក​ទៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ខេត្តស្វាយរៀង​តាម​ប្រពៃណី​៕

ដោយ​៖​សា​មេ​ត​


spot_img
×