ភ្នំពេញ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះល្វែងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី នៅផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងជំពុនទី2 ខណ្ឌមានជ័យ ដែលមានម្ចាស់ផ្ទះ ឈ្មោះ អ៊ឹង ពិសិដ្ឋណាលិន ភេទស្រី អាយុ៣៩ឆ្នាំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុឆេះផ្ទះ បណ្តោលមកពីទុស្សេខ្សែភ្លើងឆ្លងឌីសង់ទ័រម៉ាស៊ីនត្រដាក់ ធ្លាក់ផ្កាភ្លើងលើពូក ធ្វើឲ្យឆាបឆេះពេញក្នុងបន្ទប់តែម្តង ដែលធ្វើឲ្យខូចខាតសម្ភារប្រើប្រាស់ក្នុងបន្ទប់ឡៅតឿទាំងស្រុង ដែលមានទហំ៤គុណនឹង៦ម៉ែត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹក របស់ស្នងការនគរបាលរាជធានីភ្នំពេញ អស់ចំនួន២គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង អស់ទឹកចំនួន១៥ម៉ែត្រគូប៕
ដោយ៖ មីដា និងផាន់ណា