Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ស៊េរី​ទំនើប​មួយគ្រឿង បើក​គេច​ពី​ម៉ូត បួង​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​

spot_img

​ភ្នំពេញ​៖ រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ស៊េរី​ទំនើប​ពណ៌​ស​មួយគ្រឿង បើក​ដោយ​ជនជាតិ​ចិន បានគេច​ពី​ម៉ូតូ រួច​បួង​ចង្កូត​មិន​ផុត ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១ និង ២៧ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៣០ ម៉ែត ដែល​ស្ថិតនៅក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ចំណែកឯ​ម្ចាស់​រថយន្ត​វិញ ពេល​បុក​ភ្លាម មិនបាន​រត់គេចខ្លួន​ទៅណា​ទេ នៅ​ដោះស្រាយ​ជាមួយ​សម​ត្ត​កិច្ច​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​បងប្រុស​ម្នាក់​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ឃើញ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស ស៊េរី​ទំនើប​ពណ៌​ស​មួយគ្រឿង​
​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BC 51 88
​បើក​ដោយ​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើរ ទិសដៅ​ពី​ជើង​មក​ខាងត្បូង ស្រាប់តែ​ជិត​ដល់​កន្លែងកើតហេតុ ក៏បាន​គេច​ពី​ម៉ូតូ​មួយគ្រឿង​
​ជ្រេ​ពីមុខ​រួច​បួង​ចង្កូត​ជ្រុល​ទៅបុក​បង្គោល ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត រថយន្ត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​បាន​ចុះមក​ដល់ រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ក្រុង ឲ្យ​ចុះ​មកដល់​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ដោយ​៖ សា​មេ​ត​


spot_img
×