Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងនេះ បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង​

​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​រួមមាន ៖

— ជំងឺ​ក្រិន​សរសៃឈាម គឺជា​ជំងឺ​សរសៃឈាម​អាកទែ ដែល​បង្កឡើង​ដោយ​កំណក​បន្ទះ​ជាតិ​ខ្លាញ់ នៅលើ​ជញ្ជាំង​ផ្នែក​ខាង​ក្នុងនៃ​សរសៃឈាម​។ ជំងឺលើសឈាម​អាច​ចូលរួមចំណែក ធ្វើ​ឲ្យ​ស​សៃ​ឈាម​រួម​តូច និង​ការបង្កើន​សម្ពាធ​បន្ថែមទៀត ទៅលើ​ជញ្ជាំង​នៃ​សរសៃឈាម​។​

— ជំងឺ​បេះដូង ដូចជា​ជំងឺខ្សោយបេះដូង ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ អាច​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការ​កើន​ខ្ពស់​នៃ​សម្ពាធ​ឈាម​។​

— ជំងឺ​តម្រងនោម ៖ ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម និង​តម្រង​នៅក្នុង​តម្រងនោម​។ ដូច្នេះ តម្រងនោម​មិនអាច​បញ្ចេញ​សារធាតុពុល​បានល្អ​នោះទេ​។​

— ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៖ ជំងឺលើសឈាម​អាច​នាំ​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល ហើយក៏​រួមចំណែក​ជាមួយ​ជំងឺ​ក្រិន​សរសៃឈាម ឬ​ការចុះ​ខ្សោយ​នៃ​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស​សៃ​ឈាម​ងាយ​នឹង​ធ្លាយ​។​

— ជំងឺ​ភ្នែក ៖ ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម​តូចៗ​នៅក្នុង​រ៉េ​ទីន​ភ្នែក​បាន​៕

​ប្រភព​៖ health.com.kh​

×