ស្រីស្រស់ជា «អ្នកលក់សាច់កាប់» ដ៏ស្រស់និយមស្លៀកសិចស៊ីម្នាក់ បានកំពុងល្បីល្បាញ ទទួលការចាប់យ៉ាងខ្លាំងតែម្តង បន្ទាប់ពីវីដេអូ និងរូបថតរបស់នាង បានលេចឡើងនៅលើបណ្តាញសង្គម ។
ជាធម្មតា ស្រីស្អាតវ័យក្មេងនេះ មានតួនាទីកាប់សាច់ផាក់ឡូវលក់ ប៉ុន្តែ នៅពេលនោះ ភ្ញៀវៗដែលមានការចាប់អារម្មណ៍ចំពោះរូបសម្រស់ស្រស់ផូរផង់របស់នាង ដោយម្នាក់ៗបាននាំគ្នាថត រួចបង្ហោះនៅលើបណ្តាញសង្គម ។
ទោះយ៉ាងណា នាងនៅតែជាអាថ៌កំបាំង ចំពោះមនុស្សនៅលើពិភពលោក ខណៈប្រភពខ្លះថា នាងនារីស្រីស្អាតនៅក្នុងតំបន់ម្នាក់ ត្រូវបានម្ចាស់តូប «សាច់កាប់» មានទីតាំងស្ថិតនៅស្រុក Beitun ក្នុងទីក្រុង Taichung (តៃវ៉ាន់) ជួលមកឲ្យលក់ ដើម្បីទាក់ទាញអតិថិជន ជាពិសេសប្រុសៗ មកតម្រង់ជួរគ្នារង់ចាំទិញ «សាច់កាប់» របស់នាងដ៏ច្រើនលើសលុបតែម្តង ក្នុង១ថ្ងៃៗ ៕ ចន្ទី