Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង បើក​គេច​ពី​ម៉ូតូ ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង បើក​ល្បឿន​យ៉ាង​លឿន គេច​ពី​ម៉ូតូ​បួង​ចង្កូត​មិន​ផុត ជ្រុល​ទៅបុក​បង្គោល​ស្លាក​សញ្ញា​វី​ង និង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ជ្រុល​ទៅបុក​កិន​លើ​ម៉ូតូ​និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០ នាទី ថ្ងៃ​ពុធ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះៗ ក្នុងភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ហេតុការណ៍​ខាងលើនេះ មិន​បង្ក​របួសស្នាម​ទៅដល់​តៃកុង​រថយន្ត និង​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ គ្រាន់តែ​រង​នូវ​ការខូចខាត​តែ​សម្ភារ​តេ​ប៉ុណ្ណោះ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ព្រះសីហនុ 3A 1925 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន គេច​ពី​ម៉ូតូ​បាន​រេ​ចង្កូត​មក​បុក​បង្គោល​ស្លាក​សញ្ញា វី​ង ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ រួច​ព្យាយាម​ចាប់​ហ្វ្រាំង​ដែរ តែ​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​របង​ខាងមុខ​មួយ​កំណាត់​និង កិន​ពីលើ​ម៉ូតូ​មួយគ្រឿង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត រង​ការខូចខាត​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​រួច​ក៏មាន​តំណាង​រថយន្ត​ចុះ​មកដល់​ព្រម​ចរចា និង​សង​ជា​សំណង ក្នុងការ​ជួសជុល និង​សង​ថ្លៃ​រង​ការខូចខាត​បន្លែ និង​សាច់​មួយចំនួន​បញ្ចប់រឿង​៕ ដោយ​៖​សា​មេ​ត​

spot_img
×