Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង ២ ក្រុម​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ​ឡើង​ផ្អើល​សមត្ថកិច្ច​ខណ្ឌ ​៧​មករា​ (វីដេអូ)

spot_img

ភ្នំពេញ​÷ យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ទើបតែ​ចេញពី​ខួបកំណើត​គេ​នៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ​ពេលដែល​ត្រឡប់មកផ្ទះ​វិញ​ត្រូវបាន​ជន​សុី​វិល​មួយក្រុម​ទៀត​ធ្វើ​សកម្មភាព​ដេញ​វាយ​នឹង​យក​មួក​គប់​ទៅលើ​ក្មេងប្រុស និង​ស្រី​​ដែល​ទើប​និង​ចេញពី​កម្មវិធី​ខួបកំណើត​នោះ​ធ្វើ​ឲ្យ​ផ្អើល​សមត្ថកិច្ច ខណ្ឌ​៧ មករា​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ១៦១ ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី ២ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ម្នាក់​មានឈ្មោះ​បុី សុខ​លាប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​សិស្ស​ថ្នាក់​ទី​១១ ​នៅ​វិទ្យាល័យ​បាក់​ទូក ដែលមាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី ២ ខណ្ឌ​៧​មករា នោះបាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ខ្លួន​បានធ្វើ​ខួបកំណើត​ជាមួយនិង​មិត្តភក្តិ ប្រហែលជា​៦ ទៅ​៧​នាក់​នៅ​ម្តុំ​ខាងក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ​រួច​ពេលដែល​ចប់​កម្មវិធី​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​មាន ប្រុស មាន​ស្រី​ត្រឡប់មកវិញ​គោលបំណង​ទៅផ្ទះ​នៅឯ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី​នឹងមាន​មិត្តភក្តិ រួម​ដំណើ​ជាមួយគ្នា​ផងដែរ​នៅតាម​បណ្តោយ​ផ្លូវ​១៨២ ក្នុងទិសដៅ ពី​លិច ទៅ​កើត​ហើយ​ស្រាប់តែ​ភ្លាមនោះ​លេចមុខ​ជនបង្ក​មួយក្រុម​ទៀត ដែល​ជនរងគ្រោះ​បាន​អះអាងថា​ពួកគេ​ទាំងនោះ​គឺជា​ក្រុម​សុី​វិល​របស់​ប៉ូលិស​មាន​ម៉ូតូ​ XR ​មួយគ្រឿង​និង​ម៉ូតូ ៥ ទៅ ៦ គ្រឿង​ទៀត​មកជា​មួយ​ផងដែរ​ ហើយ​បានធ្វើ​សកម្មភាព​ដោះ​មួក​យកទៅ​គប់​ហើយ និង​ដោះ​ខ្សែក្រវ៉ាត់​ដេញ​វាយ​តាំងពី​ក្រោម​ស្ពានមុខ​ផ្សារ​អូ​ឡាំ​ព្យា​រហូត​ទៅដល់​ច្រក​ផ្លូវ​១៦១ ហើយ​ភ្លាមៗ​នោះដែរ​ខាង​សមត្ថកិច្ច​មូល ដ្ឋាន​និង​ខាង​អន្តរាគមន៍​ពិសេស​ចុះមក​ធ្វើ ការឃាត់ខ្លួន​យកទៅ​ប៉ុស្តិ៍នគរបាល​អូ​ឬ​ស្សី​ទី​២​ដើម្បី​សាកសួរ​នាំ​ប​ន្តែ​ម​រឿងហេតុ​ការ​ខាងលើ​នោះ​ផងដែ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវ​ជ្រាវ​​ចាប់​ជនបង្ករ​ទាំងនោះ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែ​៕ ដោយ​៖ សា​មេ​ត​

spot_img
×