ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ ងាយកើតមានកំហុស ដូច្នេះត្រូវភ្លឺស្វាងក្នុងគ្រប់ការសម្រេចចិត្ត។ វិនិយោគមិនអំណោយផលល្អ មិនត្រូវប្រថុយប្រថាន។ មនោសញ្ចេតនា ពិបាកចុះសម្រុងគ្នាក្នុងរឿងមនោសញ្ចេតនារវាងអ្នកទាំង២។ ទិសនាំលាភ ទិសខាងត្បូង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ នឹងជួបការលំបាកច្រើន ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីដោះស្រាយ។ ពុំមានឱកាសវិនិយោគ ល្អបំផុតគួរនៅស្ងៀមរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា នឹងកើតមានទំនាស់ច្រើន រវាងអ្នកទាំង២ , ត្រូវព្យាយាមរកវិធីដោះស្រាយ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារ រីកចម្រើនល្អ អ្នកអាចពង្រីកយោបល់ ចំណូលចិត្ត ដើម្បីសម្រេចបានស្នាដៃខ្ពស់។ អាចវិនិយោគ តែមិនត្រូវផ្សងគ្រោះថ្នាក់។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល។ ទិសនាំលាភ ទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ ជួបការលំបាក និងតែងមានសាច់ញាតិ ឬមិត្តភក្តិជួយជ្រោមជ្រែង គ្រប់យ៉ាងចុងក្រោយក៏ត្រូវបានដោះស្រាយដោយរលូន។ រាល់ខ្ទង់វិនិយោគ បានផ្តល់ចំណូលយ៉ាងល្អ។ មនោសញ្ចេតនាឈានថែមមួយជំហានវែងក្នុងទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសា ឆ្នាំកុរ។
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ មិនអំណោយផលល្អ ធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង។ វិនិយោគពិបាករកឃើញទិសតំបន់, ល្អបំផុតមិនត្រូវប្រថុយ។ មនោសញ្ចេតនា ងាយដោយសារតែការងារ ធ្វើឲ្យឥទ្ធិពលដល់ទំនាក់ទំនងរវាងអ្នក និងគូស្នេហ៍។ ទិសនាំលាភទិសខាងត្បូង, តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ អ្នករៀនសូត្រពិបាកសម្រេចបានលទ្ធផលល្អ, ត្រូវប្រឹងប្រែងជាងនេះទៀត។ មានឱកាសវិនិយោគល្អ អាស្រ័យដោយមិត្តភក្តិនាំមកឲ្យ។ មនោសញ្ចេតងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ គ្រប់យ៉ាងដាច់ខាតត្រូវពិចារណាឲ្យល្អិតល្អន់ ចៀសវាងសម្រេចចិត្តក្នុងពេលឆេវឆាវ។ ចំណូលស្ថិរភាព តែក៏ត្រូវប្រយ័ត្នកុំខ្ជះខ្ជាយ។ មនោសញ្ចេតនា គួរលៃពេលនៅជុំគ្នាឲ្យបានច្រើន ទើបមនោសញ្ចេតនារឹងមាំ មិនរង្គោះរង្គើ។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសា ឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ ទោះបីមានសម្ពាធធំតែចុងក្រោយនៅតែត្រូវបានអ្នករៀបចំដោយរៀបរយ។ យីអ៊ុនឡើង អាចមានឱកាសបង្កើនចំណូល។ មនោសញ្ចេតនា គួរសម្តែងមនោសញ្ចេតនារបស់ខ្លួន ចំពោះដៃគូអ្នកនឹងបានចម្លើយយ៉ាងពេញចិត្ត។ ទិសនាំលាភពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ គ្រប់យ៉ាងសុទ្ធតែអាចសម្រេចជោគជ័យ។ ថ្ងៃនេះអ្នកមានឱកាសច្រើនដើម្បីរកចំណូលថែមយ៉ាងល្អ។ មនោសញ្ចេតនា អ្នកនៅលីវគួរព្យាយាមជួបជុំមិត្តភក្តិ ប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រមូលផ្តុំចិត្តគំនិត កុំធ្វេសប្រហែស ព្រោះងាយកើតមានកំហុសត្រូវសងដោយលុយកាក់។ ចំណូលធ្លាក់ចុះ ចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែក ដោយសាររឿងមិនគួរកើតមាន។ ទិសនាំលាភទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ រីកចម្រើនល្អ ត្រូវប្រឹងប្រែងថែមទៀត ដើម្បីឈានទៅកាន់តែខ្ពស់។ ឱកាសរកប្រាក់ពុំមាន ចូររក្សាចំណូលឲ្យស្ថិរភាព។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសា ឆ្នាំជូត៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារ ត្រូវអត់ធ្មត់ កុំបង្កការប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃ នាំឲ្យខូចប្រយោជន៍ខ្លួនឯង។ ចំណូលធម្មតា ពុំមានអ្វីលើសពីបច្ចុប្បន្ន។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភ ទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរកា៕