Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​អាម​រិច​ជំរុញ ដូ​ណា​ល់ ត្រាំ​ឲ្យ​មាន​វិធាន​ការបន្ថែម​ប្រឆាំង​ចិន ជុំវិញ​ច្បាប់​សន្តិសុខ​លើ​ហុងកុង​

​សមាជិក​សភាព​អា​មេ​រិច កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​មាន​វិធាន​ការបន្ថែម​ប្រឆាំងនឹង​ចិន ជុំវិញ​ការដាក់​ច្បាប់​សន្តិសុខ​លើ​ទីក្រុង​ហុងកុង​។​

​ប្រធានសភា​អា​មេ​រិច អ្នកស្រី Nancy Pelsori បាន​ជំរិញ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​ចាត់វិធានការ​ច្រើន​ទៀត ក្រោម​ច្បាប់ ២០១៩ ដែល​បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន ដែល​បំផ្លាញ​សេរីភាព​របស់​ហុងកុង​។​

​អ្នកស្រី​ថ្លែង​នៅក្នុង​សភា​ថា “​ពួកយើង​ត្រូវ​ពិចារណា​គ្រប់​មធ្យោបាយ​ដែលមាន រួម​មានការ​រឹតត្បិត​ទិ​ដ្ឋ​ការ និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​”​។ អ្នកស្រី​គឺជា​អ្នកតស៊ូ​វ​មតិ​ដើម្បី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​ដ៏​យូរយារ​មកហើយ​។​

​អ្នកស្រី​បន្ថែមថា “​ប្រសិនជា​ពួកយើង​មិន​និយាយ​ពី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​ដោយសារតែ​ផលប្រយោជន៍​ពាណិជ្ជកម្ម ពួកយើង​បាត់បង់​សិទ្ធិអំណាច​ទាំងអស់​ក្នុងការ​និយាយ​ស្តីពី​សិទ្ធិមនុស្ស​នៅ​គ្រប់កន្លែង​ក្នុង​ពិភពលោក​”​។​

​សូមបញ្ជាក់ថា កាលពីដើម​សប្តាហ៍​នេះ សភា​ចិន​បានធ្វើការ​អនុ​ម័​យ​ជា​ឯក​ច្ឆ័​ន​នូវ​ច្បាប់​សន្តិសុខ ដែល​អ្នកជំនាញ​មើលឃើញថា ច្បាប់​នោះ​នឹងធ្វើ​ឲ្យ​ទីក្រុង​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ប្រជាជន​ហុងកុង​រាប់រយ​នាក់​បានធ្វើ​ការដើរ​ក្បួន​យ៉ាង​ស្ងៀមស្ងាត់​តាម​ដងផ្លូវ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ទៅ​ច្បាប់​សន្តិសុខ​។​

​ការដើរ​ក្បួន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប៉ូលីស​ហុងកុង​មិន​អនុញ្ញាតិ​ឲ្យ​ពួកគេ​ធ្វើការ​ហែរ​ក្បួន​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី ១ ខែកក្កដា ដើម្បី​ប្រា​រព​ខួប​នៃ​ការប្រគល់​ទីក្រុង​ហុងកុង​មកអោយ​ចិន​កាលពី​ឆ្នាំ ១៩៩៧​។​

​ប៉ូលីស​បញ្ជាក់ថា ការដើរ​ក្បួន​នឹង​រំលោភ​ដល់​បំរាម​របស់​ទីក្រុង ដែល​មិន​អនុញ្ញាតិ​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ចាប់ពី ៥០​នាក់​ឡើងទៅ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់ COVID-19​។​

​អង់គ្លេស​បានប្រគល់​ទីក្រុង​ហុងកុង​ទៅអោយ​ចិន​វិញ ក្រោម​កិច្ចព្រមព្រៀង ដែល​ផ្តល់អោយ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​មួយ​សម្រាប់​ខ្លួនឯង និង​មាន​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ទៀតហើយ ក្រោយ​រដ្ឋាភិបាល​ចិន​ស្នើច្បាប់​សន្តិសុខ ដែល​អ្នកជំនាញ​មើលឃើញថា ច្បាប់​នោះ​នឹង​រឹតត្បិត​ដល់​សេរីភាព​ប្រជាជន​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×