Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​កំពង់ចាម បានបង្ហាញ​ពី​សមិទ្ធផល និង​ទិសដៅ​បន្ត របស់​ខេត្ត​ក្នុង​ឆ្នាំ​2020​តទៅ​

spot_img

​ភ្នំពេញ​៖ សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងែ​ទី​2 ខែកក្កដា ឆ្នាំ​2020​នេះ មាន​គោលបំណង​ក្នុងការ​បង្ហាញ​ពី​សមិទ្ធផល សកម្មភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម ក្នុង​ការលើក​ស្នួ​យ​ក្នុង​ការជំរុញ​គោ​លន​យោ​បាល​អភិបាលកិច្ច​ល្អ កាន់តែ​ប្រសិទ្ធភាព​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា ខេត្ត​ពឹង​ផ្អែកលើ​វិស័យ​ចំនួន​៣ វិស័យ​កសិកម្ម វិស័យ​សេវាកម្ម និង​វិស័យ​សិប្បកម្ម ក្នុងនោះដែរ ប្រជាជន​ប្រកប​របប​កសិកម្ម​មាន​ចំនួន​៦៦% សេវាកម្ម​៣៣% សិប្បកម្ម​ចំនួន​០,៧%​។​

​សន្និសីទ​នេះ មាន​គោលបំណង បង្ហាញជូន​សាធារណៈ​ឲ្យ​បាន​យល់ច្បាស់​ពី​សកម្មភាព សមិទ្ធផល និង​ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុងទិសដៅ​ស្នួល ជំរុញ​គោលនយោបាយ អភិបាលកិច្ច​ល្អ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅ នឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បន្តថា បញ្ហា​គ្រឿងញៀន មាន​សភាព​ស្មុគស្មាញ ព្រោះ​ពេលនេះ​បាន​ចូលទៅ​ជនបទ ហើយ​ក្នុង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩ កើន​ទ្បើង​២៧​ករណី​។​
​ដោយ​ទ្បែ​ក​ករណី​គ្រឿងញៀន មាន​៦៧​ករណី និង​បង្ក្រាបបាន​៦៦​ករណី នៅសល់​២​ករណី​កំពុង​ស្រាវជ្រាវ​បន្ត​។​

​គួរ​បញ្ជាក់ថា ខេត្តកំពង់ចាម​មាន​ក្រុង​ចំនួន​១ ស្រុក​ចំនួន​៩ ចែកចេញជា​១០៩​ឃុំ ៩១៦​ភូមិ​
​និង​មាន​២៧៤.៣០៧​គ្រួសារ ស្មើនឹង​១​លាន​១៧​សែន​នាក់ កំពុង​រស់នៅ​៕

ដោយ​៖ មី​ដា និង​ផាន់​ណា​

spot_img
×