ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យងាយជូបនូវរឿងរាវអាក្រក់ឡើងជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយស្មានមិនដល់ផងដែរ។
ស្នេហា ៖ កំលោះក្រមុំជួបរឿងរកាំចិត្តពីព្រោះតែការប្រឆាំងគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ អ្នកកើតឆ្នាំគោនៅថ្ងៃនេះបើឃើញថាដំណើរជីវិតមានបញ្ហាមិនល្អណាមួយឈានចូលមកគប្បីចៀសឱ្យឆ្ងាយឬធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។
ជំនួញ ៖ ការរកផលកម្រៃជួបការលំបាក ហើយពិសេសក្រុមមនុស្សតាមព្យាបាទយាយីច្រើនទៀតផង។ចំណែកការធ្វើដំណើរគ្រប់ទិសទីពិសេសបុរសមិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយ ម្ល៉ោះហើយបញ្ហាជម្លោះវិវាទនោះក៏ងាយផ្ទុះកើតមានឡើងដែរ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ការរស់នៅលោកអ្នកជួបបញ្ហាលំបាកផ្លូវចិត្តច្រើនពិសេសបញ្ហានៅផ្ទះសម្បែងតែម្តង។
ជំនួញ ៖ មានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ អ្នកកើតឆ្នាំទន្សាយនៅថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តបញ្ហាតូចធំក៏តែងផ្តល់ផលល្អនិងហុចផ្លែផ្កាមកវិញផងដែរ។ក្នុងរង្វង់គ្រួសារកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំល្អប្រពៃ។
ជំនួញ ៖ មានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មារឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ អ្នកកើតឆ្នាំរោងនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានការប្រទាំងប្រទើសដែរប៉ុន្តែយ៉ាងណាបើលោកអ្នកមានការប្រឹងប្រែងក៏តែងសម្រេចជោគជ័យផង។
ជំនួញ ៖ ភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតការទាស់សម្តីឬមានរឿងរាវអ្វីមួយកើតឡើងជាមួយអ្នកដទៃឬសូម្បីតែសាច់ញាតិខ្លួន ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានជោគមានជ័យ ហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។
ជំនួញ ៖ បើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងជួបបញ្ហាប្រទាំងប្រទើសច្រើន។
ស្នេហា ៖ កំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តឬសម្រុកការងារអ្វីមួយតែងហុចផ្លែផ្កានិងរឿងរាវល្អៗមកវិញច្រើនផងដែរ។
ជំនួញ ៖ លោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីឱ្យសម្រុកពេញទីឬប្រកបកិច្ចការងារសំខាន់ៗពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ មានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងជួបបញ្ហាបន្តិចបន្តួចយាយីពិសេសលោកអ្នកនៅមានក្រុមមនុស្សចូលមកនិយាយនាំត្រូវសៅហ្មផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។សម្រាប់ការធ្វើដំណើរទៅទិសឦសានពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖លោកអ្នកើតឆ្នាំមាន់សម្រាប់នៅថ្ងៃនេះទាំងការប្រកបការងារនិងការរស់នៅឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរបំផុត។
ជំនួញ ៖ មានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ការធ្វើដំណើរទីជិតឆ្ងាយមានតែការប្រទាំងប្រទើសនិងរកាំចិត្តច្រើន។
ស្នេហា ៖ ប្រុសស្រីមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាគ្រាន់បើ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកតែងបានទទួលដំណឹងមិនល្អឬទទួលស្តាប់រឿងមិនល្អច្រើនផង។ទោះបីយ៉ាងណាដំណឹងទាំងនេះគ្រាន់ជាដំណឹងអាចាមអារាមមិនជាការពិតឡើយដូចនេះត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
ជំនួញ ៖ ជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ផង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារគ្រាន់ធំដុំឬការសំខាន់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ក្នុងរង្វង់គ្រួសារដែលបើធ្លាប់តែត្រូវឧបទ្រពចង្រៃយាយីពេលនេះបានរលត់រលាយទៅឆ្ងាយអស់ហើយកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំល្អប្រពៃ។
ជំនួញ ៖ មានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសមឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅផងដែរ។
ស្នេហា ៖ ប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕