ភ្នំពេញ÷ ស្ត្រីម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតចោលនៅតាមបណ្តោយផ្លូវបណ្តាលឲ្យបាក់កស្លាប់ភ្លាមនៅក្រោមរថយន្ត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង៥៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ជាតិលេខ ៦A ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 3F 19 17 ចតចោលនៅកន្លែងកើតហេតុ និងរយៈពេល ២ ថ្ងៃហើយដោយ សារតែរថយន្តខូចជួសជុលមិនទាន់រួច ស្រាប់តែប្រហែលជាម៉ោង ១០ និង ៥៥ នាទី យប់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ គេឃើញស្ត្រីខាងលើជិះម៉ូតូម៉ាកគុបជ្រុងពណ៌ខៀវ ដែលពាក់ផ្លាកលេខ ភ្នំពេញ 1D 0916 ធ្វើដំណើ ក្នុងទិសដៅ ពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកពីក្រោយនិងរថ
យន្តកុងតឺន័រដែលចតចោលពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ ។
សពស្ត្រីខាងលើ ដែលគេស្គាល់ថាជាចុងភៅហើយឈ្មោះក្រៅរបស់គាត់គេហៅថា ម៉ែអា សាក់ ទីកន្លែងគាត់រស់នៅ បច្ចុប្បន្ន គាត់ជួលផ្ទះនៅខាងក្រោយផ្សារព្រែកលៀប។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចក៏បានទាក់ទងខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែងរួចយកម៉ូតូ និងរថយន្តកុងតឺន័រ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ ហេតុប្រគល់សពឲ្យទៅរថយន្តសាម៉ុយ យកទៅតម្កល់ ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សាម៉េតនិង ភក្ត្រា