Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​បី​សប្តាហ៍ អាជ្ញាធរ​រាជធានី រួម​គ្នា​ស្តារលូ​សម្រេចបាន ចំនួន​៥៧​គីឡូម៉ែត្រ​

​អភិបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​អំពី​លទ្ធផល​ក្នុងការ​ស្តារលូ ក្នុង​ខណ្ឌ​ទាំង​បួន រយៈពេល​បី​សប្តាហ៍​កន្លងមកនេះ​ កិច្ច​ប្រជុំ​ត្រួត​ពិនិត្រ​អំពី​លទ្ធផល​ការស្តាលូ និង​ប្រឡាយ​នៅ​រាជធានី​ភ្នំពេញ ស្រប​ទៅតាម​យុទ្ធនាការ​ស្តា​លូ ចំនួន​ជាង ៤០០ គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​នឹង​ដើម ខែ​មករា 2018 រហូត​អោយបាន​អស់​នឹង​ចប់ មុន​រដូវវស្សា​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ នៅ​ល្ងាច​ទី ២៩ ខែ​មករា ឆ្នាំ​២០១៨ លោក អភិបាល​រាជធានី បាន​ដឹកនាំ​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​មន្ទីរជំនាញ ក៏​ដូចជា​បណ្តា​ខណ្ឌ​ពាក់ព័ន្ធ​នឹង​ចំនួន​ការ​ស្តារលូ នៅក្នុង​រាជធានី​ភ្នំពេញ ជា​លទ្ធផល​រយះពេល​បី​សប្តារហ៍​ដែល​រាប់ចាប់​ថ្ងៃទី ១៨ ខែ​មករា មក​ការងារ​ស្តារលូ ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដូច​ជា​ខណ្ឌ​ទាំង​បួន ដូនពេញ ចំការមន ទួលគោក ធ្វើការ​រួម​គ្នា​ស្តារលូ​សំរេចបាន​លទ្ធផល ចំនួន ៥៧ គីឡូម៉ែត្រ លើ​លូ​ចំនួន ៥៧ ខ្សែ ដែល ៥៧ គីឡូម៉េត្រ​នេះ ស្មើនឹង ១៤% នៃ​ចំនួន​នៃ​ប្រវែង​លូ​ដែល​ត្រូវ​ស្តារ​សរុប​ក្នុង​ផែនការ​រួម​៤១៨​គីឡូម៉ែត្រ ។​

​ទាំងនេះ​សូម​គូសបញ្ជាក់​ផងដែរ តួលេខ​ពីមុន​ក្នុងការ​ស្តារលូ​ប្រវែង​សរុប ៤៦០​ម៉ែត្រ ប៉ុន្តែ​ក្រោយមក​ក្រុម​ការងារ​បាន​ចុះ​ពិនិត្រ​ទី​តាំងផ្ទាល់ ព្រមទាំង​លូ​មួយចំនួន​ជា​លូ​ថ្មី ដែល​ពុំ​មាន​បញ្ហា​តំរូវការ​ក្នុង​ការស្តារ​នោះទេ បាន​ថយ​រហូត​ទៅ​ដល់​៤០​គីឡូម៉ែត្រ ហើយ​ជា​ផែនការ​រួម​ថ្មី យើង​កំពុង​ស្តារលូ​ប្រវែង​សរុប​ជាង​៤១៨​គីឡូម៉ែត្រ ហើយ​មក​ដល់​ថ្ងៃ​ទី ២៩ ក្នុង​រយះពេល​បី​សប្តាហ៍​នេះ គឺ​យើង​ទទួលបាន ១៤% ហើយ ចឹង​ទេ​យើង​នឹង​រំពឹង​ក្នុង​ការងារ​នេះ ចប់​បាន​ទាន់ពេលវេលា​តប​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

​​ជា​កិច្ច​ការ​បន្ត​ឯកឧត្តម​អភិបាល​បាន​ផ្តាំផ្ញើ​នឹង​ជំរុញ និង​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ជំនាញ ក៏ដូចជា និង​ខណ្ឌ​ដែល​បាន​យកចិត្តទុកដាក់​ការ​ស្តារលូ ហើយ​ធ្វើ​យ៉ាងណា​យើង​ត្រូវ​ត្រៀម​រំដោះ​បញ្ហា​ទឹក​លិច ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ខាងមុខ​នេះ ហើយ​បាន​សុំណូមពរ​អោយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ខណ្ឌ​រួម​គ្នា​បន្ត​អនុវត្តន៍​ការងារ​នេះ អោយ​បាន​ជាប់លាប់ និង​រួម​រាន់​គ្រប់គ្នា ។ បន្ត​ពី​ការងារ​ស្តារលូ និង​មាន​ការរៀបចំ​ប្រឡាយ ហើយ​មន្ទីរ​សាធារណការ​បាន​ធ្វើ​របា​យ​ការណ៍​អំពី​កិច្ចការ​ប្រឡាយ​មួយចំនួន រួម​មាន​ប្រឡាយ ស្ទឹងមានជ័យ ហើយ​ប្រឡាយ​ស្ទឹង​មាន​នេះ​គឺ​យើង​បាន​ស្តារ​តាំងពី​កំឡុង​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៧ ហើយ​នឹង​ស្តារ​បាន ១០០% ដែល​យើង​រាប់​ចាប់ពី​ស្ពាន​ស្ទឹងមានជ័យ រហូត​ដល់​ស្ថានីយ៍​បឹងទំពុន ដែល​មាន​លទ្ធផល​ក្នុង​ការស្តា​នេះ ក្រុម​ការងារ​បាន​ស្តារ​៥៤០០​ម៉ែត្រ​គីប នៃ​សំរាម​ក៏ដូចជា​ភួក់ សំណល់​រឹង​ផ្សេងៗ​ត្រូវ​បាន​ចាក់​ចូល ឫ​ក៏​បោះ​ចូល​ទៅក្នុង​ប្រឡាយ​កន្លងមក ចឹង​ទេ​ការងារ​ប្រឡាយស្ទឹង​មានជ័យ ពី​កំណាត់​ក្រោម​ស្ពាន រហូត​ទៅ​ដល់​ស្ថានីយ៍​បូមទឹក​បឹងទំពុន គឺ​បាន​ស្តារ ១០០% រួចហើយ ។ ហើយ​ដោយឡែក​ប្រឡាយ​មួយទៀត គឺ​ប្រឡាយ​ផ្លូវ​រថភ្លើង ដែល​ការងារ​ស្តារ​នោះ គឺ​ដើម្បី​រំដោះ ទឹក​លិចលង់​ក្នុង​សាលាក្តី​ខ្មែរក្រហម គឺ​យើង​ចាប់ផ្តើម​ស្តារ ៤០០ ម៉ែត្រ នឹង​កំពុង​ជំរុញ​ធ្វើយ៉ាងណា អោយ​ការងារ​ស្តារ​នេះ​បាន​លឿន និង​ល្អប្រសើរ ដើម្បី​ជំលៀស​ដោះស្រាយ​បញ្ហា​ក្នុង​ការលិចលង់​ទឹក​នេះ ក្នុង​សាលាក្តី​ខ្មែរក្រហម​។​

​ជា​ចុងក្រោយ​ផ្សាភ្ជាប់​ជាមួយនឹង​លទ្ធផល​ការដែល​អាជ្ញាធរ គ្រប់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើ​ដើម្បី​រំដោះ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក និង​លូ ប្រឡាយ​គឺ សូម​ធ្វើការ​អំពា​វ សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​អោយមាន​ការចូលរួម ហើយ​នឹង​បញ្ឍប់​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ធ្លាប់តែ​កន្លែង​មក មាន​ទំលាប់​ក្នុងកា​បោះ​សំរាម ឫ​កាកសំណល់​រឹង​ផ្សេងៗ ចូលក្នុង​ប្រឡាយ​នេះ ស្នើ​អោយ​សុំ​ឈប់​ជា​បន្ទាន់ ហើយ​ចូលរួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ និង​សម្ថ​កិច្ច ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាង​អោយ​រាជធានី​យើង​នូវ​ការកាត់បន្ថយ និង​រំដោះ​បញ្ហា​ការលិចលង់​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​ក្រោយ​៕​ ដោយ​៖​កូឡាប​

×