Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ឥណ្ឌា ធ្វើដំណើរ​ទៅកាន់​តំបន់​ព្រំដែន ដែល​ប៉ះទង្គិច​ជាមួយ​ទាហាន​ចិន​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បានធ្វើ​ដំណើរ​តាម​យន្តហោះ ទៅកាន់​តំបន់ Ladakh នៃ​ភ្នំ​ហិ​ម៉ា​ល័យ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​ឥណ្ឌា និង​ទាហាន​ចិន​នៅតាម​ព្រំដែន​មាន​ជម្លោះ បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង រវាង​មហាអំណាច​អាស៊ី​ទាំងពីរ​។​

​លោក Modi បាន​ជួប​ជាមួយនឹង​កម្លាំង​ឥណ្ឌា​នៅ​តំបន់ Nimu នៃ​តំបន់ Ladakh​។​

​ឥណ្ឌា និង​ចិន​បានធ្វើការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ចំពោះ​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី ១៥ ខែមិថុនា នៅ​ជ្រលង Galwan ដែល​ការប៉ះទង្គិច​នោះ​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ២០​នាក់​ស្លាប់ និង​ជាង ៧៦​នាក់​រងរបួស​។​

​ចំណែក​ភាគី​ចិន​វិញ មិនបាន​បញ្ជាក់ថា ទាហាន​ខ្លួន​ប៉ុន្មាន​ទេ ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​។​

​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ បានធ្វើការ​ប្រមូលផ្តុំ​ទ័ព​នៅតាម​ព្រំដែន ដែល​តំបន់​ភាគច្រើន​កំពុងមាន​ជម្លោះ ចំណែក​ការពិភាក្សា​ផ្នែក​ការទូត និង​យោធា​កំពុងតែ​បន្តធ្វើ ដើម្បី​កាត់​ប​ន្ថ​ការ​ប្រឈម​ដាក់គ្នា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×