Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ចាប់​បើក​លក់​ជា​ផ្លូវការ វីឡា​ម៉ូត​ថ្មី​សន្លាង​៥​ប្រភេទ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ប្រកាស​បើក​លក់​ជា​ផ្លូវការ​វីឡា​ប្រណិត​៥​ប្រភេទ​ដ៏​ថ្មី​សន្លាង​ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៥ កក្កដា ២០២០ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់​៨%​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​

​ប្រភេទ​វីឡា​ថ្មី ដែល​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី កំពុង​ផ្តល់ជូន​អតិថិជន​រួមមាន វីឡា ឃី​ង​, វីឡា ឃ្វី​ន II, វីឡា ឃ្វី​ន B II, វីឡា​ភ្លោះ II និង​វីឡា​កូនកាត់ A SII ដែលជា​ស្ថាបត្យកម្ម​ដ៏​ថ្មី​សន្លាង ប្រណិត ថ្លៃថ្នូ មិន​ធ្លាប់មាន​ក្នុង​ទីផ្សារ​ឡើយ​។​

​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) មានប្រសាសន៍ថា គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នេះ​មាន​លក្ខណៈពិសេស​ពីរ​យ៉ាង​។ ទីមួយ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី មាន Central Park ដែលជា​សួន Central Park ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែលមាន​ដើមឈើ​ជាច្រើន​ផ្ដល់​ម្លប់​ត្រឈៃ វាលស្មៅ​ដ៏​ស្រស់ត្រកាល កន្លែង​ហាត់ប្រាណ និង​កន្លែង​សំរាប់​កុមារ​។ ទី​ពីរ រចនាបទ​នៃ​វីឡា​គឺមាន​មុខងារ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​សមាជិកគ្រួសារ សមាជិកគ្រួសារ​និង​សហគមន៍ និង​សមាជិកគ្រួសារ​និង​ធម្មជាតិ​។

​លោក​ឧកញ៉ា​បញ្ជាក់បន្ថែម​ថា​៖ «​លោកអ្នក​អាច​ចាប់​ផ្ដើមកសាង​គ្រួសារ​ដ៏​ឧត្តុង្គឧត្តម​នៅក្នុង​គម្រោង​ដ៏​ល្អឥតខ្ចោះ​នេះ ដែលជា​កន្លែង​ផ្ដល់​ឲ្យ​សមាជិកគ្រួសារ​របស់លោក​អ្នក​រីកចម្រើន​លូតលាស់ ប្រកបដោយ​សុភមង្គល​។ គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នៃ ជីប ម៉ុង លែ​ន ផ្ដល់ជូន​លោកអ្នក​មិន​ត្រឹមតែ​ទីលំនៅ តែ​ជា​ផ្ទះ​ដ៏​កក់ក្តៅ​»​។

​គួរ​បញ្ជាក់ថា ក្រោយ​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​កាលពី​ចុងឆ្នាំ​២០១៩ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បានធ្វើការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដោយ​បង្កើត​ឧទ្យាន Central Park ដ៏​ធំ អភិវឌ្ឍ​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​ធ្វើ​ឲ្យ​វាលស្មៅ​កូន​ហ្គោល​កាន់តែ​បៃតង​ជាង​មុន​។

​អតិ​ថ​ជន ដែល​ចាប់អារម្មណ៍​ប្រភេទ​វីឡា​ថ្មី​ទាំងនេះ អាច​អញ្ជើញ​មកកាន់​កម្មវិធី​បើក​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​៣ ដល់ ៥ កក្កដា ២០២០​នេះ នៅ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ផ្ទាល់ ទីតាំង​នៅតាម​បណ្តោយ​ផ្លូវភ្លោះ ជាប់​ហ្គ្រេ​ន​ភ្នំពេញ​ហ្គោល​ក្លឹប​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ ០៦១ ៩៩៧ ៨៨៨៕
​ដោយ​៖CEN


spot_img
×