Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុន​ដូ The Seven Residence បញ្ចប់​ខ័​ណ្ឌ​ផ្ទាល់​ដី និង​ឈានទៅ​សាងសង់​ជាន់​ទី​១ នាពេល​ឆាប់ៗ​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ គម្រោង​ខុន​ដូ The Seven Residence បានធ្វើ​ពិធី​ក្រុង​ពាលី បុកគ្រឹះ​និង​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​កាល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅ​ថ្ងៃទី​៣ ខែកក្កដា​នេះ បានរៀបចំ​ធ្វើ​ពិធី​បញ្ចប់​ខ័​ណ្ឌ​ផ្ទាល់​ដី ដែល​នឹង​ឈានទៅ​សាងសង់​ជាន់​ទី​១​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

The Seven Residence បានប្រកាសថា ជា​ខុន​ដូ​ដំបូង​គេ ដែលមាន​តម្លៃ​សមរម្យ និង​ស្ថិតនៅ​កណ្តាល​ក្រុង​ជិត​ផ្សារ​ទំនើប​អ៊ី​អន​២ សាងសង់​នៅលើ​ផ្ទៃដី​ជាង ៣​ម៉ឺន​ម៉ែត្រការ៉េ កម្ពស់ ២៧ ជាន់ ស្ថិតនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ជា​សំណង់​ខុន​ដូ​សាងសង់​ទៅតាម​បទដ្ឋាន​ស្តង់ដារ ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​។

​លោក អ៊ុក ច័ន្ទ​ដារ៉ាវុធ ជា​នាយក​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ខុន​ដូ The Seven Residence បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ តម្លៃ​ផ្ទះ​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​កំពុង​ងាក​មករក​ការទិញ​ខុន​ដូរ សម្រាប់​ការរស់នៅ​ដែលមាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ ដែលមាន​តម្លៃ​ចាប់ពី ១៤០០ ដុល្លារ ទៅ ២​ពាន់​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​អាច​បង់​រំ​លោះ​បាន​រហូតដល់ ២៥​ឆ្នាំ ឬ​ចង់​បង់​ផ្តាច់​ពេលណា​ក៏បាន ដោយ​មិនមាន​ប្រាក់​កក់ ជាមួយ ខុន​ដូ The Seven Residence នេះ​។​

​លោក​បន្តថា និន្នាការ​ខុន​ដូ​តម្លៃ​សមរម្យ​នៅ​កណ្តាល​ក្រុងភ្នំពេញ កំពុង​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​រស់នៅ​កន្លែង​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ​។ ៥​ឆ្នាំ​ទៅមុខទៀត ប្រជាពលរដ្ឋ​ខ្មែរ និង​មាន​ទំនោរ​ទៅលើ​ការរស់នៅ​ក្នុង​ខុន​ដូ ជាពិសេស​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ និង​នៅ​កណ្តាល​ក្រុង​។

​លោក អ៊ុក ច័ន្ទ​ដារ៉ាវុធ បាន​គូសបញ្ជាក់ថា កត្តា​ហិរញ្ញវត្ថុ កត្តា​សុខភាព កត្តា​សុវត្ថិភាព និង​កត្តា​ចរាចរណ៍ ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​ទៅរក​ការរស់នៅ​ក្នុង​ខុន​ដូ ព្រោះ​ការរស់នៅ​បែបនេះ មាន​គ្រប់បែបយ៉ាង មាន​ផ្សារ​ទំនើប ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ ស្ទី​ម​សូ​ណា កន្លែង​ក្មេង​លេង និង​បណ្ណាល័យ​ជាដើម គឺ​នៅ​កន្លែង​តែមួយ មិនចាំបាច់​ចំណាយពេល​យូរ និង​អាចជួយ​កាត់បន្ថយ​ការចំណាយ​ច្រើន​ជាដើម​។​

​គួរ​បញ្ជាក់ថា សម្រាប់​ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន បែង​ចែកជា​៣​កម្រិត មាន​កម្រិត​មធ្យម​តម្លៃ​ប្រមាណ ១,៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​លើ​មធ្យម​តម្លៃ​ប្រមាណ ២,៦៥០​ដុល្លារ​ក្នុង​ម៉ែត្រការ៉េ និង​កម្រិត​ខ្ពស់​ប្រមាណ​៣,៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕
​ដោយ​៖CEN

spot_img
×