Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​មិន​ប្រ​យ​ត្ន័​ជ្រុល​បុក​និង​រថយន្ត​បណ្តាល​ឲ្យ​បាក់ជើង​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​មិន​ប្រ​យ​ត្ន័​ជ្រុល​ចង្កូត​ទៅបុក​ពីមុខ​រថយន្ត​មួយគ្រឿង​បំ​រ៉ុង​និង​បត់​មក​ឆ្វេង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ភ្លៅ​ម្ខាង​បញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៥០ នាទី​យប់ ថ្ងៃ​សុក្រ ទី​៣ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ៣៨០ ដែល​ស្តិ​ត​នៅក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក scoopy ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាក លេខ ភ្នំពេញ 1HU 2854 ​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស​មួយគ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​រាង​ស្រវឹង​ជោក​ស្រាប់តែ​មក​ជិត​ដល់​កន្លែងកើតហេតុ​ប្រុង​នឹង​បត់​ឡើងទៅ​វិមានឯករាជ្យ ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក scoopy ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បាក់ជើង​ម្ខាង​បញ្ជូនទៅ​មន្ទី​ពេទ្យ​។​

​ភ្លាមៗ​នោះដែរ​ម្ចាស់​រថយន្ត ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស​ព្យាយាម​ដើ​រត់គេចខ្លួន តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ ដេញតាម​ឃាត់ខ្លួន​យក​ទុក​ឲ្យ​ខាង​សមត្ថកិច្ច​ដោះស្រាយ​ទៅតាម​ច្បាប់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក ឲ្យ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ​៖ សា​មេ​ត និង​ភក្ត្រា​

spot_img
×