ភ្នំពេញ៖ ក្រសួងសុខាភិបាល បានយល់ព្រមឱ្យ Naga បើកអាជីវកម្មទទួលអ្នកលេងល្បែង VIP និង បើកអាជីវកម្មល្បែងតាមស្លត់ម៉ាស៊ីនឡើងវិញនៅថ្ងៃស្អែកនេះ។
បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានប្រកាសឲ្យបើកកាស៊ីណូឡើងវិញ ដោយអនុញ្ញាតឲ្យបើកតែផ្នែកខ្លះនៃកាស៊ីណូដូចជា ល្បែងភ្នាល់ និងស្លត់ម៉ាស៊ីន ក្រុមហ៊ុនណាហ្គាខប (Naga Corp) បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ៣០ ខែមិថុនារួចហើយ។
ក្រុមការងារក្រសួងសុខាភិបាលកម្ពុជា ក៏បានទៅពិនិត្យកាស៊ីណូណាហ្គាវើលដ៍(Naga World)នៅថ្ងៃទី ៤ ខែកក្កដា កាស៊ីណូមួយនេះយល់ព្រមគោរព តាមវិធានការបង្ការការរីករាលដាលរបស់អាជ្ញាធរ ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៣ កក្កដានេះ បានប្រកាសអនុញ្ញាត ដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការ អាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែ
ប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩៕
ដោយ៖CEN