ភ្នំពេញ÷ម៉ូតូកងបីមួយគ្រឿងបើកបញ្ច្រាសទិសគ្នាជ្រុលទៅបុកនិងម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង ៣២ យប់ ថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ប៊ីត ពណ៌ ក្រហមមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ (1HR 5674) ធ្វើដំណើក្នុងទិសដៅពីជើងមក ត្បូងយ៉ាងលឿន លុះមកជិតដល់ចំណុចកើតហេតុគេបានឃើញម៉ូតូកង់បីមួយគ្រឿងទៀតរួមដំណើរគ្នាពីរនាក់ក្នុងគោលបំណងទិសដៅ ពីត្បូងឡើងមកខាងជើង ទាំងបញ្ច្រាសទិសគ្នាបម្រុ ងនិងបត់ស្រាប់តែមកដល់ចំណុចកើតហេតុទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតឡើងសួន រងរបួសម្ចាស់ម៉ូតូបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធានចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោកចុះមកធ្វើការវាស់វែង យកម៉ូតូនិងកង់បី យកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សា មេត