Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ ក្នុង​វិស័យ​សំណង់​ប្រមាណ​ជាង ៣,៨ ប៊ី​លាន​ដុល្លារ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០

​ភ្នំពេញ​៖​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​សរុប ២ ៥២២ គម្រោង ដែលមាន​តម្លៃ​ប៉ាន់​ស្ថាន​ទុនវិនិយោគ​ប្រមាណ ៣ ៨៤២ ៦៩៩ ៤០១ ដុល្លារ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​។ នេះ​បើ​យោងតាម​រយៈ​ការណ៍​របស់​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់​។​

​យោងតាម​របាយការណ៍​បន្តថា បើ​ប្រៀបធៀប​ឆ​មា​នទី​១ ឆ្នាំ​២០១៩ មាន​ចំនួន ២ ០៤៧ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់រ​សរុប​ចំនួន ៣៧ ០០៧ ៧២២ ម៉ែត្រការ៉េ​ដែលមាន​តម្លៃ​ប៉ាន​ស្ថាន​វិនិយោគ​ប្រមាណ ៣ ៣៩២ ៧៧២ ៧៥៣​ដុល្លារ គឺ​កើនឡើង​ចំនួន​១៣,២៧%​។​

​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ បញ្ជាក់ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ គិត​ជា​មធ្យម​មាន​ប្រមាណ​១៧០០៥៩​នាក់ ទៅ​១៧០១០០​នាក់​ក្នុង​មួយថ្ងៃ​។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​កម្មករ​ប្រមាណ​ពី​២៤១៣០​នាក់ ទៅ​២៤៥០០​នាក់​ក្នុង​មួយថ្ងៃ​។ បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំនួន​កម្មករ ពិតជា​មធ្យម​ប្រមាណ​ពី​១៣៣៧៣៨​នាក់ ទៅ​១៣ ៤០០០​នាក់​ក្នុង​មួយថ្ងៃ កើនឡើង​២៧,១៦%៕
​ដោយ​៖CEN

×